ជាមួយយុទ្ធនាការជួយផ្តល់ជើងសប្បនិម្មិតដល់ជនពិការទូទាំងប្រទេស និង សកម្មភាពដាំដើមឈើឲ្យបានមួយ១ម៉ឺនដើមរបស់ មាស សុខសោភា ដែលជាសកម្មភាពជួយដ៏អស្ចារ្យនេះ បានធ្វើឲ្យនាងទទួលបានគ្រឿងឥស្សរិយយស មុនីសោភ័ណ្ឌ ថ្នាក់ មហាសេនា ពីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពជា។
ទន្ទឹមជាមួយគ្នានេះដែរ មាស សុខសោភា បានសរសេរលើហ្វេសប៊ុកថា «Can’t sleep-hands still shaking. I will do my best, to serve the Royal Family and to better our Kingdom.» ដែលប្រែជាខេមរៈភាសាថា «ខ្ញុំមិនអាចគេងទេ ដៃនៅតែញ័រ ខ្ញុំបានធ្វើល្អបំផុតហើយ ដើម្បីបម្រើដល់សែស្រឡាយរាជវង្ស និង រាជាណាចក្ររបស់យើងឲ្យប្រសើរឡើង» ៕



មតិយោបល់