ព័ត៌មានសិល្បៈ និងកម្សាន្ត

តោះ! មកគយគន់សម្រស់ដ៏ឆើតឆាយ ស្រស់សោភា របស់បវរកញ្ញា វៀតណាម ទើបគ្រងកមុដ «Miss Grand International»

(ភ្នំពេញ)៖ ជាការពិតណាស់ កាលពីថ្ងៃទី ៤ ខែធ្នូ កម្មវិធីប្រកួតបវរកញ្ញា «Miss Grand International 2021» ក៏បានប្រព្រឹត្តឡើងយ៉ាងរលូន នៅក្នុងប្រទេសថៃ ដែលមានការចូលរួមពីបេក្ខភាពតំណាងប្រទេសជាច្រើន ដែលសុទ្ធសឹងតែមានរូបសម្រស់ និងសមត្ថភាព។

យ៉ាងណាមិញ នៅក្នុងកម្មវិធីមួយនេះ ក៏បានរកឃើញ ម្ចាស់ម្កុដបវរកញ្ញា «Miss Grand International» 2021 ដែលបានទៅលើ កញ្ញាឯកវៀតណាម វ័យ ២៣ ឆ្នាំ កញ្ញា Nguyen Thuc Thuy Tien ។

ម៉្យាងវិញទៀត ម្ចាស់មកុដ «Miss Grand Internationa»l 2021 គឺពិតជាមានភាពសាកសមទៅនឹងតំណែងមួយនេះ ដោយរូបនាង មានទាំងសមត្ថភាព និងរូបសម្រស់ស្រស់ស្អាត ព្រមជាមួយនឹងការតែងខ្លួន ក្នុងឈុតសម្លៀកបំពាក់ដ៏ទាក់ទាញ ដែលធ្វើឲ្យនាងកាន់តែទទួលបានចំណាប់អារម្មណ៍ពីទស្សនិកជនជាច្រើន៕

មតិយោបល់