ព័ត៌មានសិល្បៈ និងកម្សាន្ត

ទម្លាយទំនាក់ទំនងស្នេហារវាង Joo Won និង BoA

តាមរយៈ TV Report បានពន្លយដំណឹងដំបូងគេបង្អស់អំពីទំនាក់ទំនងស្នេហារវាង តារាចម្រៀងស្រី BoA ជាមួយតារាចម្រៀង នឹងជាតារាសម្ដែងប្រុសលោក Joo Won ដែលអ្នកទាំងពីរចាប់ផ្ដើមមានការណាត់ជួបនាចុងឆ្នាំ ២០១៦ ដោយអ្នកទាំងពីរបញ្ជាក់ថា ផ្ដើមស្គាល់គ្នាតាមរយៈមិត្តភ័ក្ត និង មិត្តភ័ក្ត តាមធម្មតា ប៉ុន្ដែចាប់ផ្ដើមចាប់អារម្មណ៍គ្នា ខណៈដែលបានចូលរួមកម្មវីធីពិសេសមួយ ហើយបានបែកធ្លាយដំណឹងស្នេហានេះ នៅពេលដែលអ្នកទាំងពីរបានចូលរួមពិធីសម្ភោធភាពយន្ដ ។

អ្នកនាំពាក្យរបស់ តារាសម្ដែងប្រុស Joo Won លោក Huayi បាននិយាយប្រាប់ភា្នក់ងារសារព័ត៌មានថា ” Joo Won មានទំនាក់ទំនងស្នេហាជាមួយ BoA ប្រាកដណាស់ ដោយយើងមិនបានដឹងពីជម្រៅចិត្តរបស់អ្នកទាំងពីរឡើយ ព្រោះជារឿងផ្ទាល់ខ្លួន ” ។ ក៏ប៉ុន្ដែខាងភាគីក្រុមហ៊ុន SM Entertainment ដែលជាអ្នកគ្រប់គ្រង មើលការខុសត្រូវ របស់តារាស្រី BoA វិញនៅមិនទាន់មានការបកស្រាយណាមួយជាផ្លូវការ អំពីទំនាក់ទំនងស្នេហារបស់នាងឡើយយ ។

សូមជម្រាបបន្ថែមថា តាមសម្ដីរបស់អ្នករាយការណ៍ពីរឿងស្នេហារបស់តារាទាំងពីរដួងនោះបានលើកឡើងថា ” គ្រប់គ្នាសម្លឹងឃើញ ហើយអាចនិយាយបានថា Joo Won និង BoA ជាគូស្នេហ៍កក់ក្ដៅ ពួកគេទំនងជាចាប់អារម្មណ៍ នឹងសាកចិត្តគ្នា ដូច្នោះហើយពួកគេ ឆាប់យល់ចិត្តលឿន ពួកគេណាត់ជួបគ្នាយ៉ាងប្រុងប្រយ័ត នឹង ផ្អែមល្ហែមបំផុត ពួកគេជាគូស្នេហ៍ដ៏ស្រសស្អាត នឹងគួរឲ្យច្រណែន ” ៕

មតិយោបល់