ព័ត៌មានសិល្បៈ និងកម្សាន្ត

កម្មវិធីបានបញ្ចប់ តែបវរកញ្ញាវៀតណាម នៅសល់ភាពចម្រូងចម្រាស់ ជុំវិញការលើកម្រាមដៃ ៣ ពេលប្រកួត រហូតមានការប្តឹងផ្តល់

(ភ្នំពេញ)៖ ទស្សនិកជនដែលនិយមតាមដានកម្មវិធី «Miss Grand International» ពិតជាបានជ្រាបច្បាស់ហើយថា ក្នុងឆ្នាំ២០២១នេះ គឺបានទៅលើបវរកញ្ញមកពីប្រទេសវៀតណាម។ ខណៈកម្មវិធីបានបញ្ចប់ តែពេលនេះស្រាប់តែមានដំណឹងមកដ៏កក្រើកពេញបណ្តាញសង្គម ក្រោយពេលដែលបណ្តា ប្រជាជនថៃ និងអ្នកស្នេហាជាតិមួយចំនួន បានចេញលិខិតត្រៀមប្តឹង Miss Grand International ២០២១ និងជាបវរកញ្ញាវៀតណាម ដោយសារតែនាងបានលេីកម្រាមដៃ៣ ពីបទប្រមាថ ជាតិ សាសនា ព្រះមហាក្សត្រ ដោយត្រៀមប្រមូលម្តុំជួបគ្នានៅថ្ងៃស្អែកនេះ វេលាម៉ោង១០ព្រឹក ជាមួយ ស្ថាប័ន ផ្សេងៗជាច្រេីន និងទៅប្តឹង នៅមុខ ស្ថានទូត វៀតណាមប្រចាំ ប្រទេសថៃ ។

សូមរំលឹកផងដែរថាកាលពីការប្រកួតវគ្គ១០នាក់ចុងក្រោយ បវរកញ្ញាវៀតណាមបានឆ្លើយសំណួរនឹងបានបញ្ចេញមតិ ជុំវិញបញ្ហាសង្គ្រាម និងការលុបបំបាត់អំពើហិង្សាភ្ជាប់ដោយការលើកម្រាមដៃបីនៅវគ្គចុងក្រោយ នៅក្រោយការបកស្រាយរបស់នាងផងដែរ។

ប៉ុន្តែលទ្ធផលថាទៅជាយ៉ាងណានោះ ព័ត៌មានលម្អិតជុំវិញរឿងរ៉ាវនេះ និងលម្អិតជូនបន្ថែមទៀត។

មតិយោបល់