ព័ត៌មានសិល្បៈ និងកម្សាន្ត

ពេជ្រ សោភា មិន​ភ្លេច​គ្រា​កម្សត់​របស់​ខ្លួន​

​ពេជ្រ សោភា ដែល​ជា​តារាចម្រៀង​ដែល​សម្បូរ​ជម្លោះ​ច្រើនជាងគេ លើ​បណ្តាញ​ទំនាក់​ទង​សង្គម​ហ្វេ​សប៊ុក ហើយក៏​ជា​តារាចម្រៀង​ដែល​កំពុង​ទទួលបាន​ប្រជាប្រិយភាព​តាមរយៈ​បទ​កន្ត្រាក់​អារម្មណ៍​ជាច្រើន នា​ពេលកន្លងមក នេះ​មិន​រាប់បញ្ចូល​ទាំង​បទ រ៉ូមេ​នទិ​កនា​ពេលកន្លងម​ក​ផង​។​

​តារាចម្រៀង ដែល​គេ​និយម​ហៅ​ថា ជា​តារា​ចម្រៀង​ស្រដៀង​តារាចម្រៀង Jenifer Lopez តែ​ខ្មែរ​យើង​វិញ ហៅ​នាង​ថា ជា Jenifer Sophea ។​ពេជ្រ សោភា លើ​ដង​វិថី​សិល្បៈ​រាង​ជ្រេ​បន្តិច​មែនពិត តែ​រាង​របស់​នាង​នៅតែ​ស្អាត និង​ស្រស់​ឡើងៗ មិន​ចាញ់​តារា​ម៉ូ​ដែល​ប៉ុន្មាន​នោះឡើយ​។​

​ពេជ្រ សោភា ដែល​ជា​តារា​ចម្រៀង​ប្រសូត្រ ចេញពី​ត្រកូល អ្នកក្រ ដែល​ហែល​ឆ្លង​វដ្ឋសង្សារ​ជីវិត ជួប​ទុក្ខ​មិន​ចេះ​ចប់​នោះ ទម្រាំ​មកដល់​ចំណុច​ល្អ​ប្រសើរ​ដូច​សព្វថ្ងៃនេះ នាង​នៅ​តែ​មិន​ភ្លេច​គ្រា​កម្សត់​របស់​នាង​ដែរ​។​

​ចំណែក​នៅ​ពេល​ថ្មីៗ​នេះដែរ ពេជ្រ សោភា បាន​សរសេ​រលើ Wall Post របស់​នាង​ថា “​អគុណ​ដល់​ង​ប្អូន​ទាំងអស់​ដែល​ចូល​ចិត្ត​ហើយ​ស្រលាញ់​រូបនាង​ខ្ញុំ ដឹង​ថា​កម្លាំងចិត្ត​បងប្អូន​ពិតជា​ជា​មានន័យ​ណាស់​សំរាប់​ខ្ញុំ ព្រោះ​ស្មើនឹង​បងប្អូន​ជួយ​គ្រួសារ​ខ្ញុំ​ចឹងដែរ ព្រោះ​តែ​បងប្អូន​គ្រាំទ្រ​ខ្ញុំ​ទើប​ខ្ញុំ​អាច​មើល​ថែ​គ្រួសារ​ខ្ញុំ​បាន អគុណ​ណាស់ អគុណ​ដល់​បងប្អូន​ចេញពី​បេះដូង ពី​ខ្ញុំ ពេជ្រ សោភា ធ្លាប់​ជា​ក្មេង​លក់​អំពៅ លក់​ខ្ចៅ​”​។​ជាមួយនឹង ការ​បង្ហោះ​ពាក្យពេចន៍ ដែល​ចេញពី​ក្រអៅ​បេះដូង នេះ ក៏​មាន​អ្នកគាំទ្រ របស់​នាង​សរសើរ​ថា “​ស្អាត​ដូច​តារា​បរទេស​” និង​មាន​អ្នក​មួយចំនួនទៀត​ក៏បាន Comments ថា ខ្ញុំ​ចូល​ចិត្ត​បង និង​ស្អប់​ពី​មនុស្ស​ដែល​និយាយ​អាក្រក់​ពី​បង ផងដែរ​។​

​រឿង​ដែល​ថា ស្រី​ស្រស់​រូបនេះ ធ្លាប់​ជា​ក្មេង​លក់​ខ្ចៅ និង​អំពៅ​សាង​នោះ វា​ជា​រឿង​ពិត ណាស់ ព្រោះ​ថា​ប្រវត្តិ​ទាំងនេះ នាង​មិន​ដែល​លាក់លៀម​នរណា​គេ​ឡើយ តាំង​ពី​ឈាន​ជើង​ចូលប្រឡូក​ក្នុង​សិល្បៈ ដោយ​មាន​បណ្តា​ទស្សនា​វ​ដ្តី នៅ​កម្ពុជា​តែងតែ​ចុះ​ផ្សាយ​ពី ចំណុច​អាក្រក់​របស់​នាង និង​ចំណុច​ល្អ ដោយ​ភ្ជាប់​មក​ជាមួយនឹង​ប្រវត្តិ​ជូរចត់​របស់​នាង​។​
​មួយ​រយៈ​ចុង​ក្រោយ​មក​នេះ ពេជ្រ សោភា ដែល​មាន​រាង​ស្រ​លូន តែងតែ​បញ្ញា​ក់អារម្មណ៍​ប្រិយមិត្ត​របស់ខ្លួន តាមរយៈ​ការប្រគុំ​តន្ត្រី​នានា ដោយ​បង្ហាញ​ក្បាច់​រាំ និង​របៀប​ស្លៀកពាក់​ប្លែកៗ ដែល​ជាទី​ពេញ​និយម​របស់​មិត្ត​យុវវ័យ​៕
https://i1272.photobucket.com/albums/y389/domneng/Pich%20Sophea%201245/17900_452911524765336_1237891689_n_zps4fd181ba.jpg
https://i1272.photobucket.com/albums/y389/domneng/Pich%20Sophea%201245/431257_417947428261746_1936638577_n_zps971fa9db.jpg
https://i1272.photobucket.com/albums/y389/domneng/Pich%20Sophea%201245/554416_473548006035021_1494876249_n_zps56736a90.jpg
https://i1272.photobucket.com/albums/y389/domneng/Pich%20Sophea%201245/601089_472671226122699_178481480_n_zps2efe7fdc.jpg
https://i1272.photobucket.com/albums/y389/domneng/Pich%20Sophea%201245/945068_529970597059428_1950335352_n_zpsd23e1c06.jpg

មតិយោបល់