(ភ្នំពេញ)៖ តារាចម្រៀង នេន ទុំ កំពុងតែត្រូវបានអ្នកគាំទ្រចាប់អារម្មណ៍ ក្រោយពីមានលឺដំណឹងថា ចាប់យកមុខរបរថ្មី គឺលក់ប្រហុកផ្អក ខុសពីអ្នកសិល្បៈដទៃ ដែលស្រវ៉ាលក់ប្រេងម្ស៉ៅ។ នេន ទុំ ពុំដែលគិតខ្វល់ខ្វាយថានឹងធ្វើឱ្យខ្លួនធ្លាក់កូដ ឬអាប់ឱន កេរ្តិ៍ឈ្មោះ អ្វីឡើយ តែផ្ទុយទៅវិញរបរនេះ គឺជារបរមួយដែលលោកគិតថាល្អបំផុត ។
ថ្លែងប្រាប់សារព័ត៌មានក្នុងស្រុក នេន ទុំ និយាយថា មុខរបរលក់ប្រហុកផ្អកនេះ បើចំពោះអ្នកដទៃ គេអាច គិតថា ជាមុខ របរ មួយដែលស្ថិតនៅថ្នាក់ ទាប។ ប៉ុន្តែសម្រាប់លោកមុខរបរ មួយនេះ ពិត ជាអស្ចារ្យ ខ្លាំង ណាស់ ព្រោះថាម្ហូបនេះ គឺជាម្ហូបរបស់ខ្មែរ ។
នេន ទុំ បន្តទៀតថា លោកមិនដែលខ្វល់ ឬខ្លាចធ្លាក់កូដអ្វីនោះឡើយ បើទោះ ជាពេលខ្លះ មាន គេគិតថា មុខរបរនេះទាប តែសម្រាប់លោកគឺជាការ ងារមួយដែលល្អបំផុត ព្រោះថា មានបង ប្អូនបានស្គាល់ស្ទើរតែពេញប្រទេស ហើយកាន់តែល្អទៀតនោះ គឺម្ដាយ របស់ លោក សប្បាយចិត្ត ។
គួរបញ្ជាក់ថា តារាចម្រៀងរ៉េបលោក នេន ទុំ បានចាប់យករបរលក់ប្រហុកផ្អក ដែល ស្នាដៃ ផ្ទាល់ របស់អ្នកម្ដាយ បន្ទាប់ពីអាជីពសិល្បៈមានស្ងប់ស្ងាប់ដោយសារការ រាតត្បាត ដោយ ជំងឺកូវីដ ១៩ ។ ហើយដោយសារតែរសជាតិ គុណភាពនៃការផលិត និងការវ៉ិច ខ្ចប់ ប្រកបដោយ អនាម័យខ្ពស់ នេន ទុំ ទទួលបាននូវការគាំទ្រយ៉ាងខ្លាំង លើស លុប ពី សំណាក់សិល្បករ អ្នក រួមអាជីព និងបងប្អូន ប្រជាពល រដ្ឋ ខ្មែរ ទាំងក្នុង និងក្រៅប្រទេស ៕
មតិយោបល់