ព័ត៌មានជាតិ

កម្លាំងសមត្ថកិច្ចឃាត់ខ្លួនក្មេងប្រុសម្នាក់ ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈអនីតិជន

បាត់ដំបងៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កម្លាំងផ្នែកយុត្តិធម៌ នៃអធិការដ្ឋាននគរបាល ស្រុកកំរៀង បានធ្វើការឃាត់ខ្លួនយុវជនជាអនីតិជនម្នាក់ ក្នុងករណីរំលោភសេពសន្ថវៈ លើក្មេងស្រីអាយុ១៣ឆ្នាំ កាលពីថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង១៤និង៣០នាទី ត្រង់ចំនុចផ្ទះក្រុមទី០៨ ភូមិឡាក់ហុកពីរ ឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង ។

មន្ត្រីនគរបាលស្រុកកំរៀង បានឲ្យដឹងថា ជនសង្ស័យឈ្មោះ កុយ គីណា ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិឡាក់ហុកពីរ ឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង មុខរបរ កម្មករ បានធ្វើសកម្មភាព ចាប់រំលោភសេពសន្ថវៈ ទៅលើក្មេងស្រីជា ជនរងគ្រោះឈ្មោះ ស.វ. ភេទស្រី អាយុ១៣ឆ្នាំ រស់នៅខេត្តបាត់ដំបង មុខរបរនៅផ្ទះ ។

ក្រោយឃាត់ខ្លួនសមត្ថកិច្ច បាននាំខ្លួនជនសង្ស័យខាងលើ មកកាន់អធិការដ្ឋានគរបាលស្រុក ដើម្បីសាកសួរជនប្រព្រឹត្តិអំពើ អណាចារខាងលើ បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើការចាប់រំលោភ ទៅលើក្មេងស្រីរងគ្រោះពិតប្រាកដមែន ។

បច្ចុប្បន្ន កម្លាំងអធិការដ្ឋាននគរបាលស្រុក បានកសាងសំណុំរឿង បញ្ជូនជនសង័្សយ ទៅការិយាល័យជំនាញខេត្តដើម្បីចាត់ ការបន្តតាមផ្លូវច្បាប់ ៕

មតិយោបល់