ភ្នំពេញៈ ឌីជេ ហេរ៉ូ ដែលគេស្គាល់យ៉ាងច្បាស់ជា ពិធីកររបស់ស្ថានីយ៍ទូរទស្សន៍ ស៊ីធីវី បានបាត់ស្មាតហ្វូន ២គ្រឿង ខណៈដែលស្មាតហ្វូននោះមានផ្ទុកនូវឯកសារសំខាន់ ៗ ។
យោងតាមវីដេអូឃ្លិបដែល ឌីជេ ហេរ៉ូ បង្ហោះនៅលើហ្វេសប៊ុក កាលពីម្សិលមិញនេះ (១៧ ខែសីហា) បានឲ្យដឹងថា លោក ត្រូវបានជនខិលខួច សួចទូរស័ព្ទដៃ ពីរគ្រឿង មាន iPhone 6s មួយគ្រឿង និង iPhone Plus បន្ទាប់ពីលោកភ្លេចក្នុងរថយន្ត ។ ប៉ុន្តែអ្វីដែលសំខាន់នោះ សម្ភារៈផ្សេងៗទៀត ដែលមាន ទាំងកុំព្យូទ័រ ដុំសាកថ្មទូរស័ព្ទ កាបូបលុយ និងសម្ភារៈផ្សេងៗទៀត មិនត្រូវបានបាត់បង់នោះទេ ។
ទន្ទឹមជាមួយនឹងគ្នានេះដែរ ឌីជេ ខាង បានប្រកូកប្រកាសទៅដល់ ហាងលក់ទូរស័ព្ទ និង កន្លែងធ្វើទូរស័ព្ទ បើសិនជាបានខានជនខិលខូច យកទូរស័ព្ទ នោះទៅដោះកូដ សូមមេត្តាផ្តល់ព័ត៌មាន ឲ្យលោក វិញផង លោក និងជូនជាសាគុណ ព្រោះថា ឯកសារ ក្នុងស្មាតហ្វូនទាំងពីរ នោះ វាសំខាន់ សម្រាប់លោកខ្លាំងណាស់។
សូមទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖
https://www.youtube.com/watch?v=wgkhrPrUNjY
ព័ត៌មានសិល្បៈ និងកម្សាន្ត
មតិយោបល់