ព័ត៌មានសិល្បៈ និងកម្សាន្ត

ទៅការគេមែន! តែ ប៉ាច គីមមួយ តុបតែងខ្លួនដូចព្រះនាង

(ភ្នំពេញ)៖ ប៉ាច គីម មួយគឺជាតារាចម្រៀងស្រីសំនៀងពិរោះមានទឹកដមមួយរូប ដែលមានការគាំទ្រច្រើនគួរសមពីសំណាក់ទស្សនិកជន។

ក្រៅពីមានសមត្ថភាព និងទេពកោសល្យនៅក្នុងវិស័យសិល្បៈចម្រៀងហើយ តារាចម្រៀងស្រី កញ្ញា ប៉ាច គីមមួយ ក៏បានទាញយកចំណាប់អារម្មណ៍ពីមហាជន ទៅលើរូបសម្រស់របស់នាង ដែលតែងតែចេញមកជាមួយនឹងភាពលេចធ្លោក្នុងការតែងខ្លួន មិនថាទៅចូលរួមកម្មវិធី ឬទៅកម្សាន្តនៅកន្លែងណាមួយឡើយ។

ដោយឡែក ថ្មីៗនេះ តារាស្រី ប៉ាច គីមមួយ បានចេញមកអង្រួនចិត្តហ្វេនៗជាច្រើន នៅលើបណ្ដាញសង្គម ខណៈពេលដែលបានទៅចូលរួមមង្គលការមួយ នាងក៏បានតុបតែងខ្លួនយ៉ាងស្រស់សោភា ជាមួយនឹងឈុតរ៉ូបវែងពណ៌ស្រស់យ៉ាងចែងចាំ ដែលមានរចនាម៉ូតបែបស្បៃស្ដើងពីខាងក្រៅ ព្រមជាមួយនឹងការតែងមុខ និងសក់ យ៉ាងសាកសមគ្នា ជាទីបំផុត។

ម៉្យាងវិញទៀត ទន្ទឹមនឹងការបង្ហាញសម្រស់លើកនេះ កញ្ញា ប៉ាច គីមមួយ ក៏ទទួលបាននូវការពេញចិត្ត និងការសរសើរពីទស្សនិកជន ដែលតែងតែចេញមកបង្ហាញពីភាពទាក់ទាញ មិនផ្លាស់ប្ដូរ ផងដែរ៕

មតិយោបល់