ព័ត៌មានសិល្បៈ និងកម្សាន្ត

ក្រោយប្រកាសលក់ដី ពេលនេះ ករុណា ពេជ្រ ប្រកាសលក់ផ្ទះលំដាប់អភិជនក្នុងតម្លៃខ្ទង់ ២លានដុល្លារ

(ភ្នំពេញ)៖ បន្ទាប់ពីឪពុកជាទីស្រឡាញ់បានចែកឋានទៅកាន់លោកខាងមុខ គេឃើញថា តារាចម្រៀងប្រចាំផលិតកម្មថោន លោក ករុណា ពេជ្រ បានប្រកាសលក់ផ្ទះនិងលក់ដីជាបន្តបន្ទាប់។ ជាក់ស្តែង នាពេលថ្មីៗនេះ តារាចម្រៀង ករុណា ពេជ្រ បានដាក់ផ្ទះវីឡាលំដាប់អភិជនរបស់បណ្តាញសង្គមហ្វេសប៊ុក ឯតម្លៃវិញ គឺនៅ ក្បែរ២លានដុល្លារសហរដ្ឋអាមេរិកឯណោះ។

ដោយឡែក ផ្ទះវីឡាទោលប្រភេទ Classic ដែលតារាប្រុសរូបនេះ បានដាក់លក់គឺពិតជាទំហំធំ ខ្លាំងណាស់ទាំងផ្ទះទាំងដី បូករួមទាំងរចនាសម្ព័ន្តម៉ូតផ្ទះ ឃើញហើយពិតជាគួរ ឱ្យ ចង់រស់នៅ ខ្លាំងណាស់។ ចំពោះតម្លៃវីឡាទោលនេះគឺ ១លាន៨០ម៉ឺនដុល្លារសហរដ្ឋអាមេរិក។

យ៉ាងណាមិញ ករុណា ពេជ្រ ទើបនឹងឡើងគេហដ្ឋានផ្ទះវីឡាមួយនេះ កាលពីខែ ឧសភា ឆ្នាំ ២០២១ ប៉ុណ្ណោះ ពោលលោកទើបតែចូលរស់នៅ ប្រមាណជាកន្លះឆ្នាំប៉ុណ្ណោះ៕
សូមចូលទស្សនារូបភាពខាងក្រោម៖

មតិយោបល់