(ភ្នំពេញ)៖ ចំណងស្នេហ៍ខុសវ័យរវាងពិធីការិនី និងជាតារាសម្ដែងអ្នកមេម៉ាយចាយរាង សុខ សោ ម៉ា វ ត្តី និងកីឡាករ គឺលោក លី វ៉ាហេទ ត្រូវបានបញ្ចេញជាសាធារណៈជាយូរឆ្នាំមកហើយ ខណៈជារឿយៗគូស្នេហ៍មួយគូនេះ តែងតែបង្ហាញភាពផ្អែមល្ហែមនៅលើបណ្តាញសង្គមផងដែរ។ យ៉ាងណាមិញ ថ្មីៗនេះ សុខ សោម៉ាវត្តី ស្រាប់តែដាច់ចិត្ត ទម្លាយពីសុភមង្គលក្នុងគ្រួសារ ដែលគូស្នេហ៍វ័យក្មេងផ្តល់ឲ្យ។
តាមរយៈបណ្តាញសង្គមតារាស្រីជាប់ឈ្មោះជាអ្នកមេម៉ាយចាយរាង សុខ សោម៉ាវត្តី បានសរសេរសារយ៉ាងដូច្នេះថា « អូនចង់បានអី បងឲ្យអូនគ្រប់យ៉ាង ការគោរព ការស្រលាញ់ សុភមង្គល ស្នាមញញឹម សេចក្ដីសុខគ្រួសារ មានអស់ហើយ តែឆ្ងល់ចង់សុំមានប្រុសក្មេង ១ ទៀត អត់ព្រមឲ្យ មនុស្សអាក្រក់»។
ត្បិតថាសារនេះបានបង្កប់នូវអត្ថន័យលេងសើចបន្តិចមែន តែមហាជនអាចសន្និដ្ឋានបានថា សុខ សោម៉ាវត្តី កំពុងតែមានក្តីសុខ សុភមង្គលជាខ្លាំង ជាមួយគូស្នេហ៍វ័យក្មេងរបស់នាង ខណៈគ្រាន់តែឃើញសារខាងលើហើយធ្វើឲ្យអារម្មណ៍ហ្វេនៗកាន់តែរំភើបជំនួស ដោយបានឃើញពីសុភមង្គល របស់អ្នកទាំងពីរ ក៏ដូចជាទំនាក់ទំនងស្នេហាដ៏ល្អប្រសើរមិនចេះប្រែប្រួលផងដែរ៕
មតិយោបល់