ព័ត៌មានសិល្បៈ និងកម្សាន្ត

តារាចម្រៀង IU បណ្តើរ​តារា​សម្តែង Lee Hyun Woo ទៅ​មើល​កុន​ល្បី​ថា​ជា​ន័យ​ស្នេហា​

​យោងតាម​សារព័ត៌មាន​បរទេស​មួយ​ចំនួន​ដែល​បាន​ចុះ​នៅ​ថ្ងៃ​ទី ០៩ ខែ សីហា ឆ្នាំ ២០១៣ បានឲ្យដឹងថា​តារាចម្រៀង​ស្រី IU និង​តារា​សម្តែង​ប្រុស​វ័យក្មេង Lee Hyun Woo ដឹកដៃគ្នា​ទៅមើល​​ខ្សែភាពយន្ត​ជាមួយគ្នា​។​

​ប្រទេស​កូរ៉េខាងត្បូង​បាន​រាយការណ៍​មក​ថា​នៅ​ព្រឹក​នេះ​បាន​ចាក់​ផ្សាយ​ពី​តារាចម្រៀង​ស្រី IU និង Lee Hyun Woo កំពុង​ដើរ​បណ្តើរគា្ន​នៅតាម​ផ្លូវ​។ រូបថត​អ្នក​ទាំង​ពីរ​ត្រូវបាន​គេ​ថត​កាល​ពី​យប់មិញ​នៅពេលដែល​ពួកគេ​បាន​ទៅ​មើល​ខ្សែភាពយន្ត​ហើយ​ដើរ​ចេញ​មក​វិញ​ជា​សាធារណៈ ។ ម្យ៉ាងទៀត​រូបថត​ត្រូវ​បាន​ថត​នៅ​ពេល​ល្ងាច​ហើយ IU និង Lee Hyun Woo មិន​បាន​ដឹងខ្លួន​ថា​មាន​គេ​កំពុង​លួច​ថត​នោះទេ ។​

​ភ្លាមៗ​នោះ​បន្ទាប់ពី​ព័ត៌មាន​ត្រូវ​បាន​គេ​បោះពុម្ភផ្សាយ​ជា​សាធារណៈ​អ្នកតំណាង​របស់ Lee Hyun Woo បាន​ចេញ​មក​បកស្រាយ​ថា “​មនុស្ស​ពីរ​នាក់​ដែល​នៅក្នុង​រូបថត​នោះ​គឺជា IU និង Lee Hyun Woo ពួកគេ​ទាំង​ពីរ​នាក់​បាន​ជួប​គ្នា​បន្ទាប់ពី​បានបញ្ចប់​ការងារ​របស់​ពួកគេ ។ បន្ទាប់មក​ពួកគេ​បាន​ទៅ​មើល​កុន​ជាមួយគ្នា​ដោយ​ទាំង​ពីរ​នាក់​គ្រាន់តែ​ជា​មិត្ត​ភក្ត័​ជិតស្និត តែប៉ុណ្ណោះ​។ ពួកគេ​បាន​ដឹងថា​មាន​គេ​កំពុង​លួច​ថត ប៉ុន្តែ​ពួកគេ​ទាំង​ពីរ​នាក់​មិន​ខ្វល់​ពី​រឿង​នោះទេ ព្រោះ​នោះ​មិន​ជា​ការ​ណាត់​ជួប​គា្ន​ក្នុងន័យ​ផ្សេង​ឡើយ​” ។​

​អ្នកតំណាង​ឲ្យ IU បាន​បន្ថែមទៀតថា “​ពួកគេ​ទាំង​ពីរ​នាក់​មាន​ភាពល្អ​ប្រសើរ​ហើយ​គ្មាន​អ្វី​ដែល​ត្រូវ​និយាយ​នៅពេលដែល​ពួកគេ​បាន​ទៅ​មើល​កុន​ជាមួយគ្នា​នោះ​ទេ ព្រោះ​មាន​បុគ្គលិក​ទៅ​ជាមួយ​ពួកគេ​គ្រប់ពេល ។ ពួកគេ​មិន​បាន​ដើរ​បណ្តើរគា្ន​នោះទេ​ហើយក៏​មិន​ចាំបាច់​បង្ហា​ញ​ពី​ភាពត្រឹមត្រូវ​ទៅលើ​ពាក្យ​ច​ចាម​អារាម​នោះដែរ ។​

​តារា​សម្តែង Lee Hyun Woo ក៏​ធ្លាប់បាន​ដើរតួ​នៅក្នុង​ចម្រៀង​វីដេអូ You And I របស់ IU ។ អ្នក​ទាំង​ពីរ​បាន​ធ្វើកា​រ​រួមគ្នា​ក្នុង​នាម​ជា MCs ។ ព័ត៌មាន​របស់ Hyun Woo និង IU បាន​ធ្វើឲ្យ​អ្នក​និយម​លេង​នៅ​លើ​អ៊ីនធឺណិត​មាន​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ពី​ព្រោះ​តារាចម្រៀង​វ័យក្មេង IU រូប​នេះ​ធ្លាប់មាន​ពាក្យ​ច​ចាម​អារាម​បណ្តើរគ្នា​ជាមួយ Eun Hyuk ដែល​ជា​សមាជិក​របស់​ក្រុម​តារាចម្រៀង Super Junior ម្តង​រួចមកហើយ ៕​
https://i1272.photobucket.com/albums/y389/domneng/Decore/IU2_zps184200e4.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/IU3_zps66ff2af6.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/IU5_zpsd0a2dc6d.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/IU4_zpsf3bdec6e.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/IU7_zps8850ab88.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/IU1_zps71c3b5e3.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/IU6_zpsa3bddac0.jpg

មតិយោបល់