ព័ត៌មានសិល្បៈ និងកម្សាន្ត

កុមារី៨ឆ្នាំម្នាក់ ធ្វើអោយកក្រើក The Voice Kid ថ្ងៃដំបូង

មានការចាប់អារម្មណ៍យ៉ាងខ្លាំង ជាមួយនឹងភាពក្រម៉ិចក្រមើមរបស់កុមារី រ៉ាស៊ី ម៉ូរីយ៉ា ក្នុងថ្ងៃដំបូងនៃកម្មវិធី The Voice Kid Cambodia។ នាងបានធ្វើឲ្យអ្នកទស្សនា សើចសប្បាយ និងទះដៃព្រមគ្នា បើទោះជានាងមិនអាចធ្វើឲ្យ កញ្ញា សុគន្ធ និសា ចុចប៊ូតុងយក។

នាងជាបេក្ខនារីទី១ ដែលបង្ហាញខ្លួនក្នុងយប់ដំបូង ក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោក សម្រាប់ក្មេងៗម្នាក់នេះ ហើយជាបេក្ខភាពវ័យ៨ឆ្នាំមួយរូប ដែលធ្វើអ្នកណាៗក៍ជាប់ចិត្តនឹងកាយវិការទឹកមុខក្រម៉ិចក្រមើមរបស់នាងផងដែរ។ រ៉ាស៊ី ម៉ូរីយ៉ា ជាក្មេងដែលភាពក្លាហាន និងត្រូវគេកត់សម្គាល់ថា ជាបេក្ខភាពដែលធ្វើឲ្យអ្នកទស្សនាកោតសរសើរចំពោះនាងគ្រប់គ្នាជាពិសេសចំពោះទឹកមុខ និងកាយវិការដ៍ច្រឡឺមរបស់នាង។

នាងត្រូវបានលោក ព្រាប សុវត្ថិ និង ឱក សុគន្ធកញ្ញា ចុចយក តែជម្រើសចុងក្រោយ នាងបានជ្រើសយក ឱក សុគន្ធកញ្ញា ធ្វើឃាគ្រូបង្វឹក៕

//www.youtube.com/watch?v=ZICgZh8n188

មតិយោបល់