កំពុងពរពោះពិតមែន!​ តែ វីរៈ និច្ច តុបតែងខ្លួនឡើងទាក់ទាញ ក្នុងឈុតរូបគ្រប់ស្ទីល

(ភ្នំពេញ)៖ ទស្សនិកជនពិតជាបានជ្រាប់ច្បាស់ហើយថា តារាចម្រៀងបែបយុវវ័យ វីរៈ និច្ច កំពុងពពោះកូនភ្លោះ បន្ទាប់ពីបានរៀបការរួចរាល់។ អ្វីដែលគេចាប់អារម្មណ៍ ត្បិតថា កំពុងពពោះ តែតារារូបនេះ នៅតែលេងខ្លួនយ៉ាងទាក់ទាញផងដែរ។

បើក្រឡេកទៅមើល ពីសម្រស់របស់តារាស្រីរូបនេះវិញ កាលនៅក្រមុំ ក៏ស្អាតម្យ៉ាង ខណៈរៀបការមានស្វាមីហើយ ក៏នៅតែស្អាត មិនតែប៉ុណ្ណោះ ពីមួយថ្ងៃទៅមួយថ្ងៃ សម្រស់កាន់តែខ្ចីទៅៗ ផ្ទៃមុខវិញ ក៏ប្រែជាស្រស់បស់ខុសប្លែកឆ្ងាយជាងពេលមុនៗ មើលទៅក៏ដឹងដែរថា ជីវិតអាពាហ៍ពិពាហ៍តារាស្រីរូបនេះ ស្រស់បំព្រងនិងរីករាយដល់ថ្នាក់ណានោះ។

យ៉ាងណាមិញ អ្វីដែលពិសេស គឺខណៈពេលតារាស្រីរូបនេះ ពពោះកូនភ្លោះក្នុងផ្ទៃ ៨សប្តាហ៍នេះ គឺរឹតតែធ្វើឲ្យទស្សនិកជនចាប់អារម្មណ៍កាន់តែខ្លាំង ជាក់ស្ដែង ទើបតែថ្មីៗនេះ នាងបានបង្ហោះរូបភាពយ៉ាងទាក់ទាញក្នុងឈុតសរំលេចផ្កាលឿងមួយៗ រឹបរាងបង្អួតពោះកាន់តែធំពីមួយថ្ងៃទៅមួយថ្ងៃ យ៉ាងទាក់ទាញជាមួយនឹងម៉ាក់ៗសាច់សខ្ចីបែបនេះ៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *