បន្ទាប់ពីប្រធានាធិបតីថ្មីរបស់ សហរដ្ឋអាមេរិក លោក Trump បានជាប់ថ្មីៗនេះ សង្កេតឃើញថា មានតារាហូលីវូតជាច្រើនសម្ដែងការមិនពេញចិត្តចំពោះរូបលោក ដោយនៅក្នុងនោះ អ្នកនាង Angelina Jolie ក៏ធ្លាប់មានការមិនពេញចំពោះលោកដូណាល់ត្រាំ ចាប់តាំងពីកំឡុងពេលយុទ្ធនាការបោះឆ្នោតមកម្លេះ។
អ្នកនាង Angelina Jolie បានសម្ដែងការមិនពេញចិត្តចំពោះ លោក Donald Trump អំពីគោលនយោបាយហាមឃាត់មិនមានជនជាតិ ម៉ូស្លីម មិនឲ្យចូលរស់នៅក្នុង សហរដ្ឋអាមេរិក ដែលក្នុងនាមអ្នកជាអ្នកសម្ដែង សេចក្ដីស្រលាញ់និង មិនរើសអើងពូជសាសន៍ នាងបានចេញមុខ ផ្ញើរសារវាយបកទៅកាន់ លោក Donald Trump តាមរយៈកម្មវិធី ទូរទស្ស BBC ក្នុងទីក្រុងឡុងដ៍ កាលពី ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦ ។
សូមបញ្ជាក់ផងដែរថា រហូតមកដល់ពេលនេះ អ្នកនាង Angelina Jolie នៅមិនទាន់មានការរិះគន់ថ្មីណាមួយចំពោះការខកចិត្តលើ Donald Trump នៅឡើយ ចំពោះបញ្ហាជនជាតិ ម៉ូស្លីម នោះក៏មិនទាន់មានចំណាត់ការណាមួយនៅឡើយដែរ ៕
ប្រភពៈdailymail
មតិយោបល់