ភ្នំពេញៈ គ្រោះអគ្គិភ័យមួយបានកើតឡើង ដោយសារតែការដុតសំរាមបានបង្កជាអគ្គិភ័យឆាបឆេះទូកុងទីន័រ មួយទូ នាវេលាម៉ោង ១០និង០០នាទីព្រឹក ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២ មានករណីគ្រោះអគ្គិភ័យបានកើតឡើង ស្ថិតនៅចំណុចផ្លូវលេខ២ ០អា ភូមិក្រាំង សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ ព្រមទាំងឆេះបំផ្លាញអស់សម្ភារៈទាំងស្រុង ។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា ម្ចាស់ទីតាំងមានឈ្មោះ លាង អ័រ ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរអ្នកគ្រប់គ្រង ចំពោះមូលហេតុ នៃការឆាបឆេះ បណ្តាលមកពីការ ដុតសំរាម បង្កជាអគ្គិភ័យ ។
ក្នុងហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះ បណ្តាលឲ្យឆាបឆេះ ទូកុងទីន័រ ទំហំ (២ម៉ែត្រ x ៦ម៉ែត្រ ) ឆេះថ្នាំលាបខ្សែភ្លើងសាឡុងអស់ទាំងស្រុង និងពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡើយ ។
សម្រាប់ប្រតិបត្តិការសង្គ្រោះវិញ កម្លាំងជំនាញរបស់បានប្រើប្រាស់ រថយន្ដការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់ ១ឡាន ស្មើនឹង ៦ម៉ែត្រគូប និងរថយន្តពន្លត់អគ្គិភ័យរបស់ក្រុមហ៊ុនស្រាបៀលកម្ពុជា ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់ ១ឡាន ស្មើនឹង ៦ម៉ែត្រគូប ទើបរលត់ទាំងស្រុង នៅវេលាម៉ោង ១០និង៤០នាទីនាថ្ងៃដដែរ ៕
មតិយោបល់