តារាចម្រៀង Original Song ចេន សម្រេចភ្ជាប់ពាក្យជាផ្លូវការ ក្នុងថ្ងៃ៧ មករា

(ភ្នំពេញ)៖ នៅ ថ្ងៃទី ០៧ ខែមករានេះគឺជា ថ្ងៃភ្ជាប់ពាក្យរបស់ តារាចម្រៀង Original Song ចេន ជាមួយនឹងគូស្នេហ៍វ័យក្មេង ក្រោយពីមើលចិត្តថ្លើមគ្នាអស់ចិត្ត។

ជាក់ស្ដែង រូបភាព មួយចំនួនក៏បាន បែកធ្លាយពេញបណ្ដាញសង្គម ដោយម្ចាស់គណនីហ្វេសប៊ុក មានឈ្មោះថា Heng Heng ជា អ្នកបង្ហោះ អមនឹង Caption ថា «សួស្ដីពេល ព្រឹកភ្ជាប់ពាក្យក្មួយ»។ រូបភាព ជា ច្រើន ចេញ ពីថ្ងៃពិសេសរបស់ចេន ត្រូវ បាន ចែកចាយជា សាធារណៈ បង្ហាញនូវទឹកមុខរីករាយសម្រាប់ថ្ងៃល្អមួយនេះ ហើយពីក្រោមរូបភាពក៏មាន តែពាក្យជូនពរសាទរសម្រាប់គូដណ្ដឹងថ្មីថ្មោងមួយគូនេះដែរ។

សម្រាប់ប្រិយមិត្ត ពិសេស អ្នកគាំទ្ររបស់ចេន ច្បាស់ជាជ្រាបហើយថា លោក និងគូស្នេហ៍បាន ទាក់ទងស្រឡាញ់គ្នាមួយរយៈមកហើយ ហើយគេនៅចាំបាន ថាប្រមាណ ៥ខែមុន តារាប្រុសរូបនេះ បាន បង្ហោះរូបស្និទ្ធស្នាលជាមួយនឹង នារីម្នាក់ ពេលនោះហើយទើបគ្រប់គ្នាសង្ស័យថាទំនងជាមនុស្សជាទីស្រឡាញ់។ ទើបតែពេល នេះ គ្រប់យ៉ាងប្រាកដប្រជាហើយ ហើយពេល នេះ ពួកគេ ក៏ជាគូដណ្ដឹងមេបាដឹងឮអស់ហើយដែរ៕

 

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *