នៅ សូនីតា ស្រលាញ់ស្វាមីខ្លាំង និយាយដល់ចំណុចនេះ ស្រាប់តែអួលដើមក (មានវីដេអូ)

(ភ្នំពេញ)៖ បងប្អូនភាគច្រើន ប្រាកដជាស្គាល់ តារាស្រីសម្រស់មិនចេះចាស់ នៅ សូនីតា ដែលសព្វថ្ងៃនេះ មាននាមជាលោកជំទាវ ក្រោយសម្រេចចិត្តរៀបការជាមួយនឹង ស្វាមីងារជាឯកឧត្តម ជាអ្នកផលិតកម្មវិធីទូរទស្សន៍ម្នាក់ផងដែរ។

មិនតែប៉ុណ្ណោះ មហាជនក៏ដឹងច្បាស់ថា ស្វាមីនិងរូបនាង មានវ័យខុសគ្នាឆ្ងាយខ្លាំង ស្ទើរក្លាយជាឪពុកកូននឹងគ្នាបាន តែ តារាស្រីរូបនេះវិញ បែរជា មិនខ្វាយខ្វល់រឿងអាយុ បញ្ជាក់ថា ខ្លួនសម្រេចចិត្តរៀបការជាមួយស្វាមីចាស់ជាងឆ្ងាយដូច្នេះ ដោយសារតែ ស្វាមីចាស់មែនតែក៏នៅសង្ហា លើសពីនេះទៅទៀត មើលទៅការងារស្វាមីជាមនុស្សម៉ត់ចត់ និងច្បាស់លាស់ផងដែរ ទើបធ្វើឲ្យខ្លួនលង់ស្រលាញ់ខ្លាំង។

យ៉ាងណាមិញ ស្រាប់តែនិយាយដល់ចំណុច ពេលដែលស្វាមី បានធ្លាក់ខ្លួនឈឺរហូតដឹកទៅដល់ប្រទេសថៃ ខណៈកំពុងរៀបចំកម្មវិធីនៅខេត្តសៀមរាបនោះ ស្រាប់តែ លោកជំទាវ នៅ សូនីតា អួលដើមក ព្រោះស្រមៃថា កាលពី២ឆ្នាំមុន រូបនាងកំពុងតែអង្គុយក្នុងរថយន្តសង្គ្រោះបន្ទាន់ មើលទៅសភាពស្វាមី គ្មានសង្ឃឹមថា ស្វាមីអាច រស់រានមានជិវីត នៅមើលថែរក្សាប្រពន្ធកូន ដូចពេលនេះឡើយ ព្រោះតែ មានអាការធ្ងន់ធ្ងរ។

ទន្ទឹមនឹងនោះ រូបនាងក៏គ្មានបិទបាំងពីជំងឺរបស់ស្វាមី ដោយបញ្ជាក់ប្រាប់ថា ស្វាមីមានជំងឺកម្រ ដោយអង់ទីករប្រឆាំងនឹងខ្លួនឯង ដែលងាយធ្វើឲ្យស្វាមីឆ្លងជំងឺជាទីបំផុត៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *