ពេលណា តារាចម្រៀងសំលេងផ្អែម សុខ ពិសី បង្ហាញមុខគូស្នេហ៍?

យូរមកហើយដែល គេលេចឭថា សុខ ពិសី មានស្នេហា ជាមួយបុរសម្នាក់តែ នាងហាក់ដូចបិទបាំង លាក់ពីភ្នែកញាតិ មិនអោយគេមើលដឹងសោះ។ នាងមិនដឹងលាក់ទុកធ្វើអ្វី ព្រោះតារាល្បីៗ ដូចនាង គេមានស្នេហាបើកចំហរ អោយអ្នកគាំទ្រដឹងឭទៅហើយ។ រីឯការខ្លាចធ្លាក់ប្រជាប្រិយភាព ពីការមានគូនេះ ក៍លែងជាបញ្ហាចោទដែរមានតែល្បីជាងមុនទៅវិញទេ។

សុខ ពិសី បានប្រែប្រួលរូបសម្រស់ស្ទើតែទាំងស្រុង នៅរយៈពេលចុងក្រោយនេះ ព្រោះ រាងកាន់តែតូចច្រឡឹងនិងស្រកជាច្រើន គីឡូ ដែលធ្វើឲ្យសម្រស់របស់នាងកាន់តែ ទាក់ទាញ។ យ៉ាងណាពិសី ដែលត្រូវបានគេសង្ស័យថានាងបានកែសម្រស់ ជាច្រើន ផ្នែក នោះនាងមិន ដែល សារភាពម្ដងណាឡើយថាបានកែកុន ឬវះកាត់ផ្នែកត្រង់ណាមួយនោះ។នាងធ្លាប់ ប្រាប់ អ្នកយកព័ត មានយើងថាការប្រែប្រួលនៃរាងកាយនោះគឺដោយសារតែនាងជ្រើសយកការហាត់ប្រាណកីឡាយូហ្គាដោយធ្វើតាមយូធូប។

ក្រៅពីសុខ ពិសី តារាដែលព្យាយាមលាក់សង្សារនៅឆ្នាំ២០២២ នេះមានដូចជានាងតន់ ច័ន្ទសីម៉ា,រ៉ាប៊ី និងរ៉េត ស៊ូហ្សាណា ជា ដើម។គេចាំមើលថាតើពិសី នឹងបន្ដជ្រើសរើសផ្លូវ សាង ស្នេហ៍ដោយលាក់មុខម្ចាស់ចិត្តបែបនេះតទៅទៀតឬក៍នាងនឹងងាក មក ដើរតាមផ្លូវសុគន្ធ និ សា,ឱក សុគន្ធកញ្ញា និងសួស វីសា ជាដើមតាមរយៈការដឹកដៃគូស្នេហ៍រៀបអាពាហ៍ពិពាហ៍ ជាចំហ ដើម្បី អាចបង្ហាញស្នេហ៍ផ្អែមល្ហែមដូចគេដែរ?

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *