ព័ត៌មានសិល្បៈ និងកម្សាន្ត

ខ្លោចចិត្ត! ជា ដេវីត អតីតអ្នកចម្រៀង បងប្រុសបង្កើត ជា វណ្ណារិទ្ធ ទទួលមរណភាព ក្រោយ…

បើនិយាយពីលោក ជា ដេវីត យុវជនជំនាន់ក្រោយមិនស្គាល់នោះទេ ប៉ុន្តែ បើរំឭកកាលពីអំឡុងឆ្ន ២០០០ មហាជនប្រាកដជាបានស្គាល់ហើយតារាចម្រៀងប្រុសយ៉េយ៉េ ល្បីឈ្មោះ លោក ជា ដេវីត ដែលត្រូវជាបងប្រុសបង្កើតរបស់ពិធីករ ជា វណ្ណារិទ្ធ។

ក្រោយបាត់មុខពីសិល្ប: រយ:ពេលប្រមាណជាង ១០ ឆ្នាំ ក៏គ្មានដំណឹងថា លោកប្រកបរបរអ្វី និង នៅទីណានោះទេ ស្រាប់តែ
នៅព្រឹកថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២២ មហាជនអ្នកគាំទ្រមានការតក់ស្លុតយ៉ាងខ្លាំង ក៏ព្រោះតែលោក ជា វណ្ណារិទ្ធ ជាប្អូនប្រុសបានប្រកាសឱ្យដឹងថា លោក ជា ដេវីដ បានទទួលមរណភាពហើយដោយជំងឺ។

តាមការឱ្យដឹងតាមរយ:សំណេររបស់លោក ជា វណ្ណារិទ្ធ បានរៀបរាប់ថា ៖ «ដោយក្តីអាឡោះអាល័យ អាណិតបំផុត! ចុងឆ្នាំ ២០២១ និង ដើមឆ្នាំ ២០២២ គាត់ហូបលែងបាន ទឹកលែងចូល រហូតស្គមរីងរៃ។ ពេលនេះបងប្រុសខ្ញុំ ដែលបងប្អូនធ្លាប់ស្គាល់ជាអតីតតារាចម្រៀង ជា ដេវីត បានទទួលមរណភាពហើយ ដោយជំងឺ។ សូមវិញ្ញាណក្ខន្ធបងទៅកាន់សុគតិភព ជាតិណាៗ សូមកុំឱ្យអភ័ព្វដូចជាតិនេះទៀត សូមឱ្យកម្មពៀរទាំងឡាយរសាយអស់ត្រឹមជាតិនេះចុះ»។ក្រោយពីទទួលដំណឹងមរណភាពរបស់អតីតតារាចម្រៀង ជា ដេវីត ហើយ មហាជន និង អ្នកសិល្ប:ជាច្រើនក៏បានចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃសពនេះដែរ៕

មតិយោបល់