អ្នកនិពន្ធវ័យក្មេងរបស់ផលិតកម្មថោន លោក ជួន សុជា បានបង្ហាញជីវិតកំសត់កម្រ តាមរយៈស្នាដៃបទថ្មីដំបូងរបស់ខ្លួន នៅក្នុងផលិតកម្មថោន ដែលទើបតែចេញនៅមុននេះបន្តិច នារសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦។
តាមរយៈបទ «មហាមាតុគុណ» នេះដែរ លោក ជួន សុជា បានប្រាប់ដល់ Post News ឲ្យដឹងថា វាជារឿងពិតរបស់លោក កាលពីលោកនៅក្មេងៗ ដោយជួបប្រទះនូវភាពលំបាកជាច្រើន ដោយមិននឹកស្មាន ថាមានដល់សព្វថ្ងៃនេះទេ ។
អ្នកនិពន្ធវ័យក្មេង លោក ជួន សុជា ថា «នេះគឺជារឿងពិតរបស់ខ្ញុំ និយាយទៅកាលពីជាង១០ឆ្នាំមុន គ្រួសាររបស់ខ្ញុំក្រជាងគេ នៅភូមិ និង ឃុំ អង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ដោយពេលនៅតូចបានព្យាយាម ដើររើសអេតចែកដើម្បីលក់» ។
និយាយពីផ្ទះវិញ អ្នកនិពន្ធខាងលើ បានបន្តថា ពេលនោះស្ថានភាពផ្ទះខ្លួនទ្រុធទ្រោម ធ្លុះមុខធ្លុះក្រោយ ភ្លៀងមកម្តងៗវិញ ត្រឹមចង្កេះ រកកន្លែងដេកគ្មាន តែដោយសារតែគុណម្តាយ ដែលខំព្យាយាមចិញ្ចឹមកូន បានធ្វើឲ្យ រូបលោក មានថ្ងៃនេះ ដោយម្នាក់ៗ រៀនចប់បរិញ្ញាប័ត្រ ។
ការមានមុខមាត់ត្រឹមថ្ងៃនេះ ដោយសារតែ ម្តាយរបស់ខ្លួន បានព្យាយាម បើកកន្លែង បោកគក់ និង អ៊ុតខោអាវ ទើប សន្សំថវិកា សាងសង់ផ្ទះបាន នៅផ្សារអង្គតាសោម និងបញ្ចូនឲ្យកូនៗ រៀនបានគ្រប់ៗគ្នា។នេះជាសម្តីរបស់ ជួន សុជា បានបន្ថែម៕
ស្តាប់បទ «មហាមាតុគុណ» ដូចខាងក្រោមនេះ៖
https://www.youtube.com/watch?v=-8hbR-YcCto
មតិយោបល់