កន្លងទៅថ្មីៗនេះ ទស្សនាវដ្តី Life & Style បានបង្ហាញព័ត៌មានមួយដ៏ក្តៅគគុក ទាក់ទងនឹងតារាចម្រៀង Miley Cyrus ធ្លាប់បានរួមរ័ក្ស ជាមួយនឹងតារាចម្រៀង Justin Bieber (JB) ក្នុងអំឡុងទំនាក់ទំនងស្នេហាជាមួយនឹង Selena Gomez ។ បើតាមរបាយការណ៍ បានឲ្យដឹងថា Selena Gomez ឈឺចាប់ខ្លាំងណាស់ នៅពេលដែលបានដឹងរឿងរ៉ាវនេះ ដែលប្រាប់ដោយមិត្តភក្តិរបស់នាង ។
ទោះជាយ៉ាងណា នាង Miley Cyrus ក៏បានច្រានចោលភ្លាមៗនៅលើធ្វីតទ័រ ជាមួយនឹងព័ត៌មានចចាមអារាមនេះ ដោយនាងអះអាងថា រូបភាពដែលត្រូវបានគេបង្ហោះនោះ ជារូបកែច្នៃតែប៉ុណ្ណោះ។
កាលពីមុនក៏មានព័ត៌មានថា នាង ក៏មានទំនាក់ទំនងយ៉ាងស្អិតរមួត ខុសពីធម្មតា ជាមួយនឹង JB ផងដែរ ដោយគេប្រទះឃើញអ្នកទាំងពីរញ៉ែគ្នានៅក្នុងក្លិបរាត្រី ក្នុងទីក្រុង ឡូអេនជើឡេស ៕
មតិយោបល់