ព័ត៌មានសិល្បៈ និងកម្សាន្ត

បែកពី នាយ ចឺម ពេលនេះ អូនហ្វា កាន់តែសិចស៉ីប្លែក

(ភ្នំពេញ)៖ ក្រោយពីចំណងស្នេហ៍រវាងតារាសម្តែងស្រីសាច់ខ្ចី ហ្វាហ្វា បានបែកបាក់ចំណងស្នេហា និងតារាចម្រៀងវ័យក្មេង នាយចឺម។ ចំណងស្នេហាដែលទស្សនិកជនថា ជាស្នេហារឹងមាំ មានការដឹងលឺពីចាស់ទុំទាំងសងខាងនោះ ត្រូវបានរង្គោះរង្គើរឈានដល់ផ្លូវបំបែក។ ក្រោយបែកបាក់មិនបានមួយចម្អិនកំពឹសផង នាយចឺម ក៏បានទៅស្និទ្ធិនឹងតារាសម្តែង ស្រី សេង សុខឃីម ថែមទាំងប្រកាសចំណងស្នេហ៍ដោយបើកចំហរលើបណ្តាញសង្គមផងដែរស្និតស្នាលរហូតមកដល់ពេលនេះ។

តែយ៉ាងណា អូនហ្វា ក៏មិនបានផ្តេកផ្តួលបញ្ចេញអារម្មណ៍ ខូចចិត្តត្បិតព្រាត់ស្នេហ៍អ្វីនោះ ឡើយ ពោលគឺ អូនហ្វា នៅបន្តរស់នៅតែម្នាក់ឯង និងរឹងមាំជាងមុន ទោះបីនាយ ចឺម ជាអតីតសង្សារមានគូថ្មីយ៉ាងផ្អែមល្ហែមជាមួយគូស្នេហ៍ថ្មីយ៉ាងណាក៏ដោយ។បន្ទាប់ពីបែកបាកស្នេហាជាមួយនាយ ចឺម គេសង្តេតឃើញថា អូនហា កាន់តែសិចស៊ីបង្ហាញរាងដ៏ស្រឡូនគួរឱ្យស្រឡាញ់លើបណ្ដាញសង្គមមានទាំងឈុតដែលទឹកទៀតផង ដោយរូបភាពសិចស៊ីជាច្រើនសន្លឹកដែលបានបង្ហាញ់ជាបន្តបន្ទាប់ស្ទើរាល់ថ្ងៃដែលគេមើលខាងក្រៅអាចយល់ថានាងមិនបានខូចចិត្តនឹងរឿងរ៉ាវស្នេហា នោះឡើយ។

រហូតមកដល់ពេលនេះ អូនហ្វា ហាក់មិនទាន់បើកទទួលអ្នកស្អំបេះដូងថ្មីនៅឡើយទេ ខណ:អតីតគូស្នេហ៍ នាយចឺម កំពុងតែផ្អែមស្នេហ៍ជាមួយដៃគូថ្មីយ៉ាងមានក្តីសុខ ។

គួរបញ្ជាក់ដែរថា ចំណងស្នេហារវាងតារាចម្រៀងនាយចឺម នឹងតារាសម្តែង អូនហ្វា ត្រូវបានទម្លាយឡើងរយ:ពេល៣ឆ្នាំ ទោះជាចែកផ្លូវគ្នាក៏ពិតមែន តែ អូន ហ្វា និង នាយចឺម នៅតែរាប់អានគ្នាដោយ នាយចឺម ធ្លាប់លើកឡើងថានាយ និង អូនហ្វា នៅតែអាចរួមការងារជាមួយគ្នាទៅថ្ងៃក្រោយមិនមានបញ្ហាអ្វីទេ៕

មតិយោបល់