(សេអ៊ូល)៖ យោធាកូរ៉េខាងត្បូង នៅថ្ងៃអង្គារ ទី១១ ខែមករានេះបានឱ្យដឹងថាកូរ៉េខាងជើងទំនងជាបានបាញ់សាកល្បងមីស៊ីលបាលិស្ទីគមួយគ្រាប់ ដែលនេះការធ្វើ តេស្ដលើកទី២ ក្នុងពេលមិនដល់មួយសប្ដាហ៍ផង បន្ទាប់ពីប្រទេសឯកោមួយនេះចេញមុខទទួលស្គាល់ការធ្វើតេស្ដមីស៊ីលល្បឿនលឿនជាងសំឡេង។
បើតាមយោធាកូរ៉េខាងត្បូង មីស៊ីលដែលគេសង្ស័យថាជាប្រភេទមីស៊ីលបាលិស្ទីគខាងលើ ត្រូវបានបាញ់ចេញនៅក្នុងទឹកដីកូរ៉េខាងជើង ប្រហែលជាម៉ោង ៧៖២៧នាទីព្រឹក ថ្ងៃអង្គារនេះ ឆ្ពោះទៅកាន់តំបន់ឆ្នេរភាគខាងកើតរបស់ខ្លួន។ ដោយឡែក រដ្ឋាភិបាលទីក្រុងតូក្យូ ក៏បានរាយការណ៍ដែរថាមីស៊ីលនេះបានធ្លាក់នៅ ខាងក្រៅតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់ជប៉ុន។
កាលពីថ្ងៃពុធសប្ដាហ៍មុន, កូរ៉េខាងជើងបានអះអាងថាខ្លួនបានបាញ់សាកល្បងមីស៊ីលល្បឿនលឿងជាងសំឡេងមួយគ្រាប់ ខណៈបារាំង, អ៉ីស្លង់, ជប៉ុន, ចក្រភពអង់គ្លេស និងអាល់បានី បានចេញសេចក្ដីថ្លែងការណ៍រួមមួយដោយថ្កោលទោសលើការធ្វើតេស្ដមីស៊ីលរបស់ទីក្រុងព្យុងយ៉ាង៕
ប្រភព៖ Reuters
មតិយោបល់