(បរទេស)៖ បវរកញ្ញាឥណ្ឌា Harnaaz Sandhu (ហាណាស់ សេនឌូ) ដែលទើបគ្រងតំណែងជាបវរកញ្ញាចក្រវាលកាលពីចុងឆ្នាំកន្លងទៅ ថ្មីៗនេះបានធ្វើដំណើរទស្សនកិច្ចនៅអគារ Empire State (អេមផាយអឺ ស្តេត) ក្នុងទីក្រុងញ៉ូវយក ដើម្បីអបអរសាទរដល់ការផ្លាស់ទៅរស់នៅតំបន់ Manhattan (ម៉ានហាថេន)។
ការផ្លាស់ទៅរស់នៅទីក្រុងញ៉ូវយករយៈពេលមួយឆ្នាំនេះ គឺធ្វើឡើងក្នុងគោលបំណងបំពេញកិច្ចការឆ្ពោះទៅកាន់គោលដៅរបស់នាង ដោយនាងចង់ឲ្យពិភពលោកផ្លាស់ប្ដូរការគិតបែបចាស់គំរឹលមកលើមនុស្សស្រី។
គួររំលឹកថាបវរកញ្ញា Harnaaz Sandhu (ហាណាស់ សេនឌូ) ដណ្ដើមបានពានបវរកញ្ញាចក្រវាឡពិភពលោកដល់ប្រទេសឥណ្ឌាជាថ្មីម្ដងទៀត ក្រោយប្រទេសនេះខកខានឈ្នះពានអស់រយៈពេល២០ឆ្នាំមកហើយ។
ក្រៅតែពីជាអ្នកតស៊ូមតិសិទ្ធិស្ត្រីដ៏ឈ្មុសឈ្មុលមួយរូប បវរកញ្ញា Harnaaz Sandhu (ហាណាស់ សេនឌូ) ក៏ជាតារាសម្ដែងស្រីម្នាក់ផងដែរ ដោយភាពយន្តចំនួនពីររបស់នាងគ្រោងនឹងចាក់បញ្ចាំងនៅក្នុងឆ្នាំ២០២២នេះហើយ៕
មតិយោបល់