ព័ត៌មានជាតិ

ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុវិនិយោគដោយក្រុមហ៊ុនចិន គ្រោងនឹងដាក់ឲ្យដំណើរការមុនផែនការកំណត់ ​

ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដែលវិនិយោគនិងសាងសង់ដោយក្រុមហ៊ុនចិន គ្រោងនឹងដាក់ឲ្យដំណើរការ នៅខែសីហា ២០២២ខាងមុខនេះ ជាការគ្រោងដាក់ឲ្យប្រើប្រាស់ មុនផែនការកំណត់។

ឯកឧត្តម ស៊ុង សុខគង់ អនុរដ្ឋលេខាធិការ ក្រសួងសាធារណការនិងដឹកជញ្ជូននៃប្រទេសកម្ពុជា ទទួលបន្ទុកផ្លូវល្បឿនលឿនបានប្រាប់អ្នកសារព័ត៌មាន ថ្មីៗនេះថា ដំបូងឡើយ ផ្លូវល្បឿនលឿននេះ គ្រោងនឹងរួចរាល់ នៅឆ្នាំ២០២៣ឯណោះ ប៉ុន្តែដោយសារតែមានអំណោយផលល្អនោះ ផ្លូវមួយខ្សែនេះគ្រោងនឹងរួចរាល់មុនការកំណត់ ហើយអាចដាក់ឲ្យប្រើប្រាស់បាន នៅខែសីហា ២០២២ខាងមុខនេះ ខណ:មកទល់ពេលនេះ គម្រោងសាងសង់ផ្លូវល្បឿនល្បឿនទី១របស់កម្ពុជាមួយនេះ សម្រេចបាន ជាង៨០ភាគរយហើយនោះ។

ផ្លូវល្បឿនលឿនពីភ្នំពេញទៅក្រុងព្រះសីហនុ ត្រូវបានធ្វើពិធីបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ក្រោមអធិបតីភាពសម្តេចតេជោនាយករដ្ឋមន្រ្តីកម្ពុជា ក្នុងទុនវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC)ពីប្រទេសចិន តាមរយ:ក្រុមហ៊ុន Cambodian PPSHV Expressway Co.,Ltdចំណាយការវិនិយោគ ប្រមាណ២.០០០លានដុល្លារអាមេរិក និងហិរញ្ញប្បទានឥតសំណង ពីរដ្ឋាភិបាលចិនប្រមាណ ១៥០លានដុល្លារ៕

ប្រភព៖​​​​​​ Cri ccfr

មតិយោបល់