ព័ត៌មានជាតិ

សង្ស័យករណីអំពើហិង្សា បុរសម្នាក់ដេកស្លាប់បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង នៅខណ្ឌកំបូល

ភ្នំពេញ: (ព័ត៌មានបឋម) នៅវេលាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ មានករណីសង្ស័យអំពើហិង្សា មួយបានកើតឡើង បណ្តាលឲ្យបុរសពោះម៉ាយម្នាក់ស្លាប់ ទីតាំងកន្លែងកើតហេតុ ស្ថិតក្នុងភូមិត្រឹប សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។

មូលហេតុ៖ មិនទាន់ដឹងច្បាស់នោះទេ ។ សពជនរងគ្រោះមានឈ្មោះ កយ សៀម ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរកម្មករសំណង់ ។ ក្រោយពេលកើតហេតុ វត្តមានកម្លាំសមត្ថកិច្ចនៅក្នុងមូលដ្ឋានបានចុះទៅពិនិត្យធ្វើកោសល្យ វិច្ច័យទៅតាមនីតិវិធីផ្លូវច្បាប់ ។

សម្រាប់ព័ត៌មានលម្អិតក្រុមការងារសារព័ត៌មានPost News នឹងផ្សាយជូនបន្តនៅពេលក្រោយទៀត ៕

មតិយោបល់