ព័ត៌មានសិល្បៈ និងកម្សាន្ត

ពេលវេលា ៣ឆ្នាំ បានកន្លងផុតទៅយ៉ាងឆាប់រហ័ស ក្រុមគ្រួសាររៀបចំបុណ្យយ៉ាងអធិកអធមឲ្យ ខេមរៈ ស្រីពៅ នៅស្រុកកំណើត

(ភ្នំពេញ)៖ ពេលវេលា៣ឆ្នាំបានកន្លងផុតទៅយ៉ាងឆាប់រហ័ស ហើយ នៅរសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ ២០ ២២នេះ នៅឯស្រុកកំណើត ក៏ មានការប្រារពពិធីបុណ្យយ៉ាងធំធុំមួយលើទឹកដីស្រុកព្រៃឈរ ខេត្តកំពង់ចាម។ តារាចម្រៀងលោក ខេមរ: សិរីមន្ដ ជាបងប្រុសបង្កើតរួមជាមួយឪពុកម្ដាយ រួមទាំងបងប្អូនដទៃទៀតបានរៀបចំពិធីបុណ្យគម្រប់ខួប៣ឆ្នាំនេះ ដើម្បីឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធកញ្ញា ខេមរ: ស្រីពៅ។

បន្ទាប់ពីប្អូនស្រីបណ្ដូលចិត្តកញ្ញា ខេមរ: ស្រីពៅ បានលាចាកលោកទាំងវ័យក្មេង និងកំពុងតែ ជោគ ជ័យ លើ វិថីចម្រៀង និងជំនួញ កំពូល តារា ចម្រៀងលោក ខេមរ: សិរីមន្ដ ជារឿយៗតែងតែនឹករលឹក និងរំលឹកពីអតីត កាល ធ្លាប់ឡើង ឆាកតន្រ្តីរួមគ្នាជាប្អូនស្រី ។ លើសពីនេះលោក ខេមរ: សិរីមន្ដ តែងតែធ្វើ បុណ្យ ទាន ដើម្បីឧទ្ទិសកុសលជូនដល់ប្អូនស្រីគឺកញ្ញា ខេមរ: ស្រីពៅ ផងដែរ ។

ជាក់ស្ដែងនៅរសៀលនេះ លោក ខេមរ: សិរីមន្ដ ក៏បានស្កាត់ពីភ្នំពេញទៅដល់ស្រុកព្រៃឈរ ខេត្ត កំពង់ ចាម ដើម្បីធ្វើបុណ្យគម្រប់៣ឆ្នាំនៃមរណភាពរបស់កញ្ញា ខេមរ: ស្រីពៅ ជាប្អូន ។ ពិធីបុណ្យ ត្រូវ បាន គេ ដឹងថា ធ្វើឡើងយ៉ាងធំដោយមានទាំងការសម្ដែងល្ខោកបាសាក់ និងចាប៉ីថែមទៀតផង ។
គួររំលឹកថា តារាចម្រៀងស្រីប្រចាំផលិតកម្មសាន់ដេកញ្ញា ខេមរ: ស្រីពៅ បានទទួលមរណភាព កាលពី ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ នៅ ឯប្រទេសឥណ្ឌា ដោយសារជំងឺប្រចាំកាយ៕

មតិយោបល់