ព័ត៌មានជាតិ

រថយន្តព្រូសពាក់ស្លាកលេខភ្នំពេញ 2AD-9692 បើកគេចម៉ូតូបុកបង្គោលថ្មនៅចិញ្ចើមផ្លូវ ជ្រុលធ្លាក់ចូលទឹកប្រឡាយ

ភ្នំពេញ: នៅវេលាម៉ោង០២និង៣០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ បានកើតឡើង រថយន្តព្រូស មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2AD-9692 ពណ៌ស បើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ ខណ:បើកបរបានគេចម៉ូតូ បណ្តាលឲ្យជ្រុលបុកបង្គោលថ្មនៅចិញ្ចើមផ្លូវ បាក់អស់ចំនួន១ដើម ហើយរថយន្តបង្កធ្លាក់ចូលប្រឡាយទឹក ទីតាំងកន្លែងកើតហេតុ ស្ថិតត្រង់ចំណុចម្តុំស្តុបបាគូ តាមបណ្តោយផ្លូវលេខ៥០ម៉ែត្រ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ហេតុការណ៍ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនោះ នៅមុនពេលកើតហេតុ គេឃើញរថយន្តម៉ាកព្រូស មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AD-9692 ពណ៌ស បើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៥០ម៉ែត្រ ។ លុះពេល ធ្វើដំណើរមកដល់ត្រង់ចំណុចកើតហេតុ បានបើកគេចម៉ូតូមួយគ្រឿង ស្រាប់តែរេចង្កូតជ្រុលទៅបុកបង្គោលថ្មបាក់អស់ចំនួន១ដើម ហើយរថយន្តបង្កហេតុនោះ ជ្រុលធ្លាក់ចូលទៅក្នុងប្រឡាយទឹក បណ្តាលឲ្យរងការខូចខាត បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ដល់ប្រ ជាពលដ្ឋ និងកម្លាំងសមត្ថកិច្ចនៅក្នុងមូលដ្ឋាន ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ ក្រុមការងារនៃអង្គភាពសារព័ត៌មាន Post News យើងខ្ញុំមិនទាន់មានប្រភពណាមួយបញ្ជាក់ប្រាប់ឲ្យ ដឹងច្បាស់ពីមូលហេតុឲ្យពិតប្រាកដនោះឡើយ ។ ទាំងនេះជាព័ត៌មានបឋមតែប៉ុណ្ណោះ ។ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនោះ មិនមានមនុស្សរងគ្រោះអ្វីនោះទេ ។ គ្រាន់តែរងការខូចខាតនូវទ្រព្យសម្បត្តិរបស់សាធារណ: ចំណែកឯរថយន្តបង្កហេតុនោះវិញ ក៏រងការខូចខាតផងដែរ ៕

មតិយោបល់