ព័ត៌មានជាតិ

សហរដ្ឋអាមេរិក ដាក់កងទ័ព ៨,៥០០នាក់ ឱ្យប្រុងជើងការ ដើម្បីត្រៀមខ្លួនដាក់ពង្រាយទៅកាន់តំបន់អឺរ៉ុប

(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក នៅថ្ងៃច័ន្ទសប្ដាហ៍នេះ បានដាក់កងទ័ព ៨,៥០០នាក់ ឱ្យប្រុងជើងការ ដើម្បីត្រៀមដាក់ពង្រាយទៅកាន់តំបន់អឺរ៉ុប នៅក្នុងករណីចាំបាច់ នៅចំពោះមុខភាពតានតឹងរវាងរុស្ស៊ី និងអ៊ុយក្រែន។

បើតាមអ្នកនាំពាក្យមន្ទីរបញ្ចកោណ នៃក្រសួងការពារជាតិអាមេរិក លោក John Kirby កងទ័ពអាមេរិក ៨,៥០០នាក់ ត្រូវបានបង្គាប់ឲ្យប្រុងជើងការ រួចរាល់ហើយ ដើម្បីត្រៀមចេញប្រតិបត្តិការ តបតាមគោលការណ៍អង្គការ NATO។

សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងប្រទេសអឺរ៉ុបមួយចំនួនទៀត បានសន្យាបញ្ជូនសព្វាវុធ ដើម្បីជួយអ៊ុយក្រែនទប់ទល់ នឹងការគំរាមកំហែងផ្នែកយោធាពីប្រទេសរុស្ស៉ី ដែលរងការចោទប្រកាន់ពី ក្រុមប្រទេសលោកខាងលិចថា បានដាក់ពង្រាយកងទ័ពប្រហែល ១០០,០០០នាក់ នៅក្បែរតំបន់ព្រំដែនអ៊ុយក្រែន៕

ប្រភព៖​​​​​​ AFP

 

មតិយោបល់