យ៉ាងណាមិញការវិលមកស្រុកខ្មែរជាថ្មីរបស់លោក ស៊ុក សុភា នាពេលនេះគេនៅមិនបានឃើញកូនរបស់លោកមកជាមួយឡើយ ដែរនោះជាហេតុនាំឲ្យគេយល់ឃើញថា ភរិយារបស់លោកទំនងជាហួងហែង ឃាត់ឃាំងមិនឲ្យកូនមកតាមលោកនៅស្រុកខ្មែរនោះឡើយ។
ពាក់ព័ន្ធបញ្ហានេះតារាសម្តែងតួនេនទុំលោក ស៊ុក សុភា បានលើកឡើងថា មូលហេតុដែលកូនមិនមកស្រុកខ្មែរ ជាមួយលោកនាពេលនេះ គឺដោយសារកូនរបស់លោកមិនចង់មកខ្លួនឯង ពោលមិនមានការហាមឃាត់ណាមួយ ពីភរិយារបស់លោកនោះឡើយ។
លោកបញ្ជាក់ថា កូនរបស់លោកគាត់មិនចង់មកស្រុកខ្មែរឡើយ ដោយសារគាត់ពិបាកទម្លាប់រស់នៅក្នុងស្រុកខ្មែរ ក្នុងពេលដែលពួកគាត់បានធំធាត់ឡើងនៅស្រុកគេ ហេតុនេះគាត់មានទម្លាប់ តែរស់នៅស្រុកគេប៉ុណ្ណោះ ប៉ុន្តែគាត់ក៏ធ្លាប់មកស្រុកខ្មែរដែរ។បើតាមលោក ស៊ុក សុភា នៅក្នុងប្រទេសអូស្ត្រាលី កូនៗរបស់លោកគឺទទួលបានការមើលថែបានយ៉ាងល្អពីភរិយារបស់លោក ខណៈពេលដែលលោកបានមកស្រុកខ្មែរ ដើម្បីបើកមុខរបររកស៊ីផ្ទាល់ខ្លួន និងមានការងារត្រូវបំពេញមួយចំនួនទៀត។
ស៊ុក សុភា នឹងឡើងទៅ អូស្ត្រាលី វិញ ក្រោយពេល មេរោគ អូមីក្រុង ស្ងប់នៅទីនោះ ហើយលោកក៍ នឹករលឹកក្រុមគ្រួសារនៅទីនោះដែរ។ លើសពីនោះក៍លេចឭថា លោក បានជានាគ្នាវិញ ជាមួយភរិយា ក្រោយផ្ទុះរឿងបែកបាក់មួយប្រាវ។
មតិយោបល់