ពោធិ៍សាត់ៈ យោងតាមផេករបស់ការរិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា បុរសពីរនាក់រងរបួសធ្ងន់ស្រាល ដោយឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូនឹងម៉ូតូ ករណីនេះកើតឡើងលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ២០៤–២០៥ នៅចំណុចមុខសាលាបឋមសិក្សាសម្ដេចឪសម្ដេចម៉ែ ស្ថិតក្នុង ភូមិស្នាយទោល ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ កាលពីវេលាម៉ោង ១២និង២៥នាទី នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ ។
ប្រភពព័ត៌មាន នៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេឃើញមាន ម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខពោធិ៍សាត់ 1J-4451 ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច មកដល់ចំណុចខាងលើបានបុកនឹងម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ សេរីឆ្នាំ២០០៩ ពណ៌ខ្មៅពាក់ផ្លាកលេខ ពោធិ៍សាត់1C-0448 បត់ឆ្លងផ្លូវពីជើងទៅត្បូង បណ្តាលឲ្យអ្នកបើកបរម៉ូតូទាំងពីរ រងរបួសធ្ងន់ស្រាល ។
ឃើញហេតុការណ៍ដូចនេះ ប្រភពបានផ្តល់ព័ត៌មានជូនសមត្ថកិច្ច ដើម្បីជួយអន្តរាគមន៍ សង្គ្រោះជនរងគ្រោះ និងសម្រួលចរាចរណ៍កុំឲ្យមានការកកស្ទះ ។
លោកវរសេនីយ៍ឯក នាង វុធ អធិការ នៃអធិការដ្ឋាននគរបាលស្រុកបាកាន បានបញ្ជាក់ឲ្យដឹងថា ករណីគ្រោះថ្នាក់នេះ គឺបណ្តាលមកពី កត្តាប្រើប្រាស់ល្បឿន និងបត់ឆ្លងផ្លូវគ្មានការប្រុងប្រយ័ត្ន ចំពោះជនរងគ្រោះត្រូវបានសមត្ថកិច្ចស្គាល់អត្តសញ្ញាណ ទី១ឈ្មោះជឿន វ៉ាន់ថា ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិខ្នារទទឹង ឃុំខ្នារទទឹង ស្រុកបាកាន ខេត្តពោធិ៍សាត់ ជាអ្នកបើកបរ ម៉ូតូហុងដាឌ្រីមសេ១២៥ សេរីឆ្នាំ២០១៩ រងរបួសធ្ងន់ ទី២ឈ្មោះ អ៊ុន ភក្ដី ភេទប្រុសអាយុ១៩ឆ្នាំ រស់នៅភូមិផ្ទះស្លា ឃុំខ្នារទទឹងស្រុកបាកានខេត្តពោធិ៍សាត់ ជាអ្នកបើកបរម៉ូតូម៉ាកហុងដា សេ១២៥ សេរីឆ្នាំ២០០៩ រងរបួសស្រាល
បច្ចុប្បន្នជនរងគ្រោះទាំងពីរត្រូវបាន សមត្ថកិច្ចបញ្ជូនទៅសង្គ្រោះនិងព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកបាកាន រីឯម៉ូតូទាំងពីរគ្រឿងសមត្ថកិច្ចបានយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងជង ៕
មតិយោបល់