ព័ត៌មានសិល្បៈ និងកម្សាន្ត

ភ្ញាក់ផ្អើល! រាជិនីក្រមា មាន សូនីតា ដើរបង្ហាញម៉ូដលើឆាកអន្តរជាតិ

មហាជនអ្នកគាំទ្ររាជិនីក្រមា មាន សូនីតា បានជ្រាបមកហើយ តាំងពីចុងឆ្នាំ ២០២១ រហូតមកដល់ពាក់កណ្តាលខែមករា ឆ្នាំ ២០២២ នេះ តារាស្រីរូបនេះ នៅមិនទាន់វិលត្រឡប់មកប្រទេសកម្ពុជាវិញឡើយ ក្រោយពីបានធ្វើដំណើរកម្សាន្តទៅកាន់ប្រទេសបារាំងក្នុងឱកាសឆ្លងឆ្នាំសកលកន្លងទៅ ដោយនាងកំពុងតែចាយជីវិតហ៊ឺហាសម្ញែងភាពស៊ីវីល័យតាមរយ:រូបភាព និង វីដេអូជាច្រើនក្នុងការធ្វើដំណើរកម្សាន្តទៅកាន់តំបន់មួយចំនួនទៀតផង។

លើសពីនោះ អ្វីដែលកំពុងតែធ្វើឱ្យអ្នកគាំទ្រមានការចាប់អារម្មណ៍លើតារាស្រីវ័យកៀក ៣២ ឆ្នាំ រូបនេះកាន់តែខ្លាំង ក៏ព្រោះតែស្របពេលក្នុងការធ្វើដំណើរកម្សាន្តលើទឹកដីប្រទេសបារាំង កញ្ញា មាន សូនីតា ក៏ទទួលបានឱកាសធំមួយពីក្រុមហ៊ុនប្រ៊េនល្បីរបស់បារាំង គឺ Pierre Cardin បានជ្រើសរើសនាងក្នុងការងារមួយ ដែលនឹងរៀបចំឡើងនៅថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២២។

ជាក់ស្តែង ពេលវេលានៃការទន្ទឹងរង់ចាំក៏បានមកដល់ អ្នកគាំទ្ររាជនីក្រមា មាន សូនីតា មានការរំភើបចិត្តយ៉ាងខ្លាំង ក៏ព្រោះវត្តមាននៃការបង្ហាញវត្តនៃការដើរបង្ហាញម៉ូដលើឆាកដោយផ្ទាល់ របស់ប្រ៊េនល្បី Pierre Cardin ក៏ត្រូវបានចាក់ផ្សាយផ្ទាល់នៅវេលាម៉ោង ១ យប់ ម៉ោងនៅប្រទេសកម្ពុជាកាលពីយប់រំលងអធ្រាត្រថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២២ កន្លង។

វត្តមាននៃការបង្ហាញរបស់កញ្ញា មាន សូនីតា នោះដែរ បានធ្វើឱ្យអ្នកគាំទ្រមានមោទកភាពយ៉ាងខ្លាំង ក៏ព្រោះតែ កញ្ញា មាន សូនីតា គឺជាតារាបង្ហាញម៉ូដកម្ពុជាដំបូងគេហើយ ដែលបានដើរបង្ហាញម៉ូដឱ្យប្រ៊េន Pierre Cardin៕

មតិយោបល់