ព័ត៌មានសិល្បៈ និងកម្សាន្ត

ស្នេហាដ៏ស៊ីជម្ពូ ជីមមី ធ្វើឲ្យមនុស្សស្រីប្រាថ្នាចង់បានដូច

(ភ្នំពេញ)៖ តារាស្រីដែលកំពុងទទួលបានការចាប់អារម្មណ៍ ដែល គេ ស្គាល់ថា មានរាងស្អាត មុខមានមន្តស្នេហ៍ កម្ពស់ខ្ពស់ ស្រឡះ ស្គមស្វែល គួរ ឲ្យ គយគន់ កញ្ញា Jimmy Meng គឺជាពីធីការិនីមួយរូប ដែលមានទេពកោសល្យខ្ពស់ និងពូកែវោហាស័ព្ទ ហាក់បីដូចកំពុងទទួលបានប្រជាប្រិយភាពខ្ពស់ គួរឲ្យកត់សម្គាល់។

បើងាកត្រឡប់ទៅមើល ជីវិត ឯកជនវិញ តារាស្រីរូបនេះ មានគូស្នេហ៍ទម្លាយមុខពេញទីប៉ុន្មានឆ្នាំមកហើយ ក្នុងនោះ ក៏ត្រូវគេស្គាល់យ៉ាងច្បាស់ថា ជាពិធីករប្រុសជំនាញភាសាអង់គ្លេសនៅកម្ពុជាម្នាក់ផងដែរ មិនត្រឹមតែ បានគូស្នេហ៍រូបសម្បត្តិសង្ហាប៉ុណ្ណោះទេ រូបលោកថែមទាំង មើលថែតារាស្រីរូបនេះ ដូចព្រះនាងថែមទៀតផង។

ជាក់ស្តែង ថ្មីៗនេះក្នុងឪកាសបុណ្យចូលឆ្នាំប្រពៃណីចិន គូស្នេហ៍តារាស្រីរូបនេះ បានបង្ហោះសារក្នុងចិត្តយ៉ាងដូច្នេះ បណ្តាអ្នកគាំទ្រឃើញហើយចង់លើសជាតិស្ករ «នៅពេលដែលអ្នកកំពុងសម្លឹងទៅមើលស្រីដទៃ មានប្រុសដទៃជាច្រើនក៏កំពុងសម្លឹងមកមើលគូស្នេហ៍អ្នកដូចគ្នា ។ ពេលខ្លះអ្នកភ្លេចអ្វីដែលអ្នកមាននៅក្នុងដៃថាមានតម្លៃប៉ុណ្ណា ។ត្រូវចាំថាអ្នកធ្លាប់ជាជម្រើសនាងដែលនាងជ្រើសរើសយកអ្នកមកធ្វើជាម្ចាស់បេះដូងនាង , ហើយនាងក៏នៅតែមានសិទ្ធិដកអ្នកចេញពីតំណែងនោះដូចគ្នា ។ត្រូវថែរក្សានាងឲ្យបានល្អបំផុត , កុំគិតថានាងជារបស់អ្នកហើយអ្នកអាចធ្វើអ្វីតាមចិត្ត , កុំធ្វើអ្វីដែលបន្សល់នៅពាក្យស្ដាយក្រោយពេលដែលអ្នកបាត់បង់នាងទៅឲ្យសោះ »។

មតិយោបល់