ព័ត៌មានជាតិ

ព្រះសង្ឃមួយអង្គចុះស្រង់ទឹកស្រះ បណ្តាលឲ្យលង់ទឹកស្លាប់បាត់បង់ជីវិត

ភ្នំពេញៈ (ព័ត៌មានបឋម) នៅព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២ មានករណីព្រះសង្ឃមួយអង្គចុះស្រង់ទឹកស្រះនាពេលល្ងាច លុះព្រឹកឡើង ស្រាប់តែប្រទះឃើញសាកសពអណ្តែកនៅក្នុងទឹកស្រះ បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ដល់ប្រជាពុទ្ធបរិស័ទ និងកម្លាំងអាជ្ញាធរ ទីតាំងកន្លែងកើតហេតុ ស្ថិតនៅវត្តតាំងកសាំងខាងជើង ក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

មូលហេតុ៖ មិនទាន់ដឹងច្បាស់នោះទេ ។ ខណៈពេលនេះកម្លាំងសមត្ថកិច្ចនៅក្នុងមូលដ្ឋានបានចុះទៅពិនិត្យ និងធ្វើកោសល្យវិច្ច័យសា កសពព្រះសង្ឃដែលសុគត(ស្លាប់)នោះ ។

សម្រាប់ព័ត៌មានលម្អិត ក្រុមការងារPost News នឹងផ្សាយជូនបន្តនៅពេលក្រោយទៀត ៕

មតិយោបល់