លោកជំទាវ ស្រីតូច ចំណាន ទទួលការចាប់អារម្មណ៍ជាថ្មីពីអ្នកលេងបណ្តាញសង្គម ពេលចូលរួមពីធីមង្គលការដ៏អស្ចារ្យមួយ

(ភ្នំពេញ)៖ អ្នកលេងបណ្តាញសង្គមជាច្រើន បានចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើ ពិធីមង្គលការគូស្វាមីភរិយាមួយគូ នៅក្នុងគ្រួសារអភិជន ដែលមានការតុបតែងរៀបចំកម្មវិធីទាំងមូលឡើងស្រស់ស្អាតជាមួយនឹងផ្កាពណ៌ចម្រុះដូចឋានសួគ៌ ជាពិសេស ថែមទាំងមានភ្ញៀវកិត្តិយសជាច្រើនបានចូលរួម ដែលសុទ្ធតែមានកេរ្តិ៍ឈ្មោះ និងមុខមាត់នៅក្នុងសង្គម។

ជាក់ស្ដែងនៅក្នុងនោះដែរ ក៏មានវត្តមាន លោកជំទាវ ស្រីតូច ចំណាន និង ស្វាមី អ្នកឧកញ្ញា គិត ម៉េង ដែលបានចូលរួមជាភ្ញៀវកិត្តិយសក្នុងពិធីមង្គលមួយនេះ ទៀតផង។ មិនត្រឹមតែប៉ុណ្ណោះ លោកជំទាវ ស្រីតូច ចំណាន នៅតែបានទាញយកចំណាប់អារម្មណ៍ពីមហាជនជានិច្ច ជាមួយនឹងភាពលេចធ្លោ ដោយសារតែសម្រស់ដ៏ស្រស់សោភា ខណៈដែលមានការរៀបចំខ្លួនយ៉ាងសាមញ្ញ និងមិនបានពាក់គ្រឿងអលង្កាប្រណីតៗដើម្បីលម្អខ្លួន អ្វីឡើយ។

មិនត្រឹមតែប៉ុណ្ណោះ មហាជនជាច្រើន ក៏បានចូលមកសរសើរពីភាពស្រស់ស្អាត និងអត្តចរិតថ្លៃថ្នូររបស់ លោកជំទាវ ស្រីតូច ចំណាន បើទោះបីមានជីវីតរស់យ៉ាងសុខស្រួលក្នុងគំនរមាសប្រាក់ ប៉ុន្តែមិនចូលចិត្តបើកបង្ហាញឬបង្អួតទៅកាន់អ្នកដទៃ ឡើយ៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *