ជម្រាបសួរបងប្អូនទស្សនិកជន និងហ្វ៊ែនរបស់ពេជ្ជតា ជាទីស្រលាញ់សាមគ្គីគឺឈ្នះ
ថ្ងៃនេះខ្ញុំសុំនិយាយពីកិច្ចការតស៊ូមតិដេីម្បី «អភិរក្ស រក្សាគុណតម្លៃម្ចាស់ស្នាដៃដេីម » ជាវគ្គបញ្ចប់
ពីរថ្ងៃហេីយដែលខ្ញុំបានធ្វេីការបង្ហោះអំពីការយកបទចម្រៀងរបស់គេទៅច្រៀងធ្វេីអាជីវកម្ម ដោយមិនសុំអនុញ្ញាតិពីម្ចាស់ និងមិនដាក់ឈ្មោះម្ចាស់ដេីម ។ ក្នុងការបង្ហោះរបស់ខ្ញុំ គោលបំណងធំគឺចង់បញ្ឈប់សកម្មភាពខុសឆ្គងនេះ មិនឲ្យមានតទៅទៀត ក្នុងគោលដៅអភិរក្ស រក្សាគុណតម្លៃអោយម្ចាស់ស្នាដៃដេីម មានជាអាថ៌ អ្នក និពន្ធបទភ្លេង ទំនុកច្រៀង និងអ្នកច្រៀង ។ មានមតិល្អៗច្រេីនណាស់ពីបងប្អូនទស្សនិកជនដែលគាំទ្រនូវចំណាត់ ការនេះ ។ ដំបូង ខ្ញុំស្មានថាកំហុសឆ្គងខាងលេីមានតែពួកយេីងជាអ្នកសិល្បៈ និងហ្វ៊ែន ៗខ្ញុំទេដែលដឹង ប៉ុន្តែ ឆ្លងតាមការមេីលឃេីញខមិនដ៏ច្រេីនសន្ធឹកសន្ធាប់ពីអ្នកចូលរួមឃេីញថាសូម្បីតែបងប្អូនមហាជនក៏មិនពេញចិត្តនូវទង្វេីរខុសឆ្គងទាំងនេះ ដែរ ។ ពួកគាត់សុទ្ធតែបញ្ចេញយោបល់ក្នុងន័យរួមតែមួយគឺ «ផឹកទឹកត្រូវនឹកប្រភព បានជ្រកម្លប់ត្រូវនឹកអ្នកដាំ » បងប្អូនមហាជនបានបង្ហាញចំណាប់អារម្មណ៍ស្ទេីតែដូចគ្នាទាំងអស់ទៀតថា ការយកបទគេទៅច្រៀងថតបង្ហោះធ្វេីអាជីវកម្មផ្ទាល់ខ្លួនដោយមិនដាក់ឈ្មោះជូនម្ចាស់ដេីម គឺជាទង្វេីរខ្វះសីលធម៌ បំផុត ។ វាគឺជាការបន្លំបំបាត់គុណតម្លៃម្ចាស់ស្នាដៃ ពិសេសម្ចាស់សំនៀងដេីម ដែលទង្វេីរនេះធ្វេីអោយបទចម្រៀងត្រូវវង្វេងម្ចាស់ ធ្វេីអោយមានការភ័ណច្រលំមិនដឹងអ្នកណាជាម្ចាស់សំនៀងដេីមពិតប្រាកដ ។
ថ្វីត្បិតតែកន្លងមកមានអ្នកច្រៀង ខូវេី បទខ្ញុំជាច្រេីន នាក់ ប៉ុន្តែក្នុងការតស៊ូមតិនេះ ខ្ញុំលេីកយកតែករណី បានមន្នល័ក្ខមួយមកទេ មូលហេតុ ៖
ទី១ . នាងបានយកបទចម្រៀងខ្ញុំទៅច្រៀងថតបង្ហោះធ្វេីអាជីវកម្មតាមប្រព័ន្ធយូធូបច្រេីនជាងគេ
ទី២. នាងមិនបានដាក់ឈ្មោះខ្ញុំជាម្ចាស់សំនៀងដេីមនៅគ្រប់Video ចម្រៀងដែលនាងបង្ហោះមុនៗនោះទេ
ទី៣. នាងមិនបានយក Videoដែលគ្មានឈ្មោះខ្ញុំនោះមកកែ ឡេីងវិញតាមការសន្យាលេីកទី១របស់នាងទេ
ទី៤. បន្ទាប់ពីសុំទោសខ្ញុំ លេីកទី១ និងសន្យាថាឈប់ធ្វេីខុសទៀតហេីយ មិនបានប៉ុន្មាននាងផុសបទចម្រៀងក្នុង ឆានែលយូធូបនាងមិនដាក់ឈ្មោះខ្ញុំដដែល
ទី៥. ចុងក្រោយថ្មីៗនេះនាងបានយកបទល្បីរបស់ខ្ញុំ ជំនោរដេីមខែ មកច្រៀងផុសក្នុងយូធូបមិនដាក់ឈ្មោះខ្ញុំទៀត ។
ឃេីញថានាង សាងកំហុសឆ្គងច្រេីនលេីកច្រេីន គ្រាបេីទោះជាមានការណែនាំអំពីមហាជន ទស្សនិកជនអោយនាង ដាក់ឈ្មោះម្ចាស់សំនៀងដេីមផង ក៏នាងមិនធ្វេី ។ នាងមានចេតនាមិនស្តាប់តាម សំណូមពរអំពីខ្ញុំដែលជាម្ចាស់សំនៀងនៃបទចម្រៀងដែលនាងយកទៅច្រៀងតាម ទេ។ ខុសលេីកទី១ នាងសុំទោសមែន ប៉ុន្តែនាងនៅតែធ្វេីខុសដដែលៗជាច្រេីនដងទៀត ។ ចំណែកសន្យាទាំងប៉ុន្មានរបស់នាង នាងនៅមិនទាន់ធ្វេីទាំងអស់ ។ បន្ទាប់ពីសុំទោសខ្ញុំជាលេីកទី២ ប៉ុន្មានថ្ងៃនេះ និងបានសន្យាថាឈប់ធ្វេីខុស រួចហេីយ ពេលខ្ញុំឆាតទៅវិញ នាងមិនមេីល មិនតប ។
សរុបមកវិញតាមរយៈកាយវិការជាក់ស្តែងនេះ យេីងពិចារណាបានថា មុន្នល័ក្ខ មិនស្គាល់ចាស់ទុំ រៀមច្បង ឬអ្នកដែលនាងធ្លាប់អាស្រ័យប្រយោជន៍ទេ ដូចជាទង្វេីររបស់នាងកន្លងមក ដែលយក បទចម្រៀងខ្ញុំទៅច្រៀងមិនសុំ និងមិនដាក់ឈ្មោះ ដូច្នោះដែរ ។ នាងជាមនុស្សខ្វះមាយាទ ខ្វះទឹកចិត្ត រមិលគុណ អាត្មានិយម ហ៊ានសុីមិនហ៊ានសង គ្មានភាពទទួលខុសត្រូវ និងមិនគោរពក្រមសីលធម៌វិជ្ជាជីវៈ ។ នេះមិនមែនជាគំរូល្អឡេីយ ។ ទោះជាយ៉ាងណា ខ្ញុំមិនបានរង់ចាំការតបឆ្លេីយ ពីនាងទៀតទេ ក៏មិនចង់បានការ សុំទោសគ្មានតម្លៃរបស់នាងដែរ ។
ទោះនាងតបឬមិនតបក៏មិនមែនមានន័យថាអ្វីៗត្រូវគាំងដែរ ទេ ព្រោះប្រធានបទ «អភិរក្ស រក្សាគុណតម្លៃម្ចាស់ស្នាដៃដេីម » របស់ខ្ញុំ ត្រូវបានមហាជនទទួលស្គាល់រួចទៅហេីយ ចាប់ដំណេីរការពីពេលនេះទៅហេីយ ! នេះទេីបជាអ្វីដែលខ្ញុំចង់បាន ! ចំណែកកិច្ចការសេសសល់ពាក់ព័ន្ធនាង ខ្ញុំប្រគល់ជូនអ្នកចាត់ការ ។ ខ្ញុំអស់ភារៈហេីយ ។ មេរៀនថ្ងៃនេះក៏ចាត់ទុកថាជាគំរូមួយសម្រាប់អ្នកផ្សេងៗទៀតស្វែងយល់ដេីម្បីយកអនុវត្ត ជៀសវាង កំហុស ជៀសវាងការខាតបង់ ។ សូមអរគុណបងប្អូនហ្វ៊ែនទាំងជិតទាំងឆ្ងាយដែលចូលរួមជាមួយអាយដូលយ៉ាងក្លៀវក្លាបងប្អូនហត់នឿយហេីយ ប៉ុន្តែយ៉ាងហោចណាស់ក៏យេីងបានជួយអភិរក្ស ស្នាដៃរបស់រៀមច្បង ក៏ដូចជារបស់អ្នកគ្រប់គ្នារួមទាំងរបស់ខ្ញុំដែរ ដោយរក្សាបាននូវឈ្មោះម្ចាស់ដេីមពិតប្រាកដ ហេីយទាំងអស់នេះគឺជាផលប្រយោជន៍រួម របស់មនុស្សជាតិ និងក៏ជាជោគជ័យធំដែលមានចំណែកអ្នកទាំងអស់គ្នាចូលរួមដែរសាមគ្គីគឺឈ្នះ »។ នេះជាសំណេរទាំងស្រុករបស់ លោកស្រី ម៉េង កែវពេជ្ជតា។
មតិយោបល់