កណ្ដាលៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃសៅរ៍ ៤កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង១៨ និង ២០ នាទី ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក រវាង ម៉ូតូ និង ម៉ូតូ បណ្ដាលឲ្យរងរបួសធ្ងន់ប្រុស ០២នាក់ និងខូតខាត ម៉ូតូធ្ងន់ ០២ គ្រឿង ត្រង់ចំណុចខាងមុខផ្ទះពៅ ណៃជី លើផ្លូវជាតិ២១ ស្ថិតនៅភូមិលេខ១ ‘ក’ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។
មុនពេលកើតហេតុមានម៉ូតូមួយគ្រឿងម៉ាក HONDA DREAM ពណ៌ខ្មៅ ពាក់ស្លាកលេខពោធិ៍សាត់ 1G-1882 (ពាក់មួកសុវត្ថិភាព និងមានកញ្ចក់មើលក្រោយ) អ្នកបើកម៉ូតូឈ្មោះ នឿម អាយ ភេទប្រុស អាយុ២៤ ឆ្នាំ ស្នាក់នៅផ្ទះជួល រាជធានីភ្នំពេញ (រងរបួសបាក់ភ្លៅខាងឆ្វេងត្រូវបានមិត្តភក្តិដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យជ័យជំនះ) ម៉ូតូបើកក្នុងទិសដៅពីត្បូង ទៅ ជើង ក៏បានបុកជាមួយម៉ូតូម៉ាក HONDA DREAM ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្ដាល 1AF-5699 (មិនពាក់មួកសុវត្ថិភាព និងមានកញ្ចក់មើលក្រោយ) អ្នកបើកម៉ូតូឈ្មោះ ចន សំណាង ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិលេខ១ ក សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល (រងរបួសធ្ងន់ត្រូវបានសាច់ញាតិដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យរុស្ស៊ី) ម៉ូតូបើកក្នុងទិសដៅពីជើង ទៅ ត្បូង (បញ្រ្ចាស់ទិសគ្នា) ។
បច្ចុប្បន្នមធ្យោបាយដែលពាក់ព័ន្ធ បានយកមករក្សាទុកបណ្តោះអាសន្ន នៅអធិកាដ្ឋានដើម្បីចាត់ការតាមនីតិវិធី ៕


មតិយោបល់