តារាចម្រៀង អ៉ី ណូ ស្នេហាក៏កាក់កប ជំនួញក៏ជោគជ័យ

(ភ្នំពេញ)៖ តារាចម្រៀង អ៊ីណូ បច្ចុប្បន្ននេះត្រូវ អ្នកលេងបណ្តាញសង្គម ផ្ទុះការចាប់អារម្មណ៍នឹងរូបលោកជាខ្លាំង ជាងនេះទៅទៀត តារាចម្រៀងរូបនេះ តែងបង្កើតអ្វីថ្មីៗមកកំដរអារម្មណ៍ទស្សនិកជន បទចម្រៀងចេញម្តងៗ ធ្វើឲ្យបងប្អូនភាគច្រើន កាត់ចេញជាtrollរាប់ភ្លេចតែម្តង។

យ៉ាងណាក្តី រូបលោកក៏ធ្លាប់បង្ហើបប្រាប់ផងដែរថា ការធ្វើដូច្នេះគឺចេតនា ដើម្បីឲ្យបងប្អូនសើចសប្បាយ ក្នុងការសម្តែងរបស់រូបលោក ទន្ទឹមនឹងនេះ បើក្រឡេកទៅមើលជីវិតនៃការរកស៊ីវិញ គិតមកដល់ពេលនេះ តារាចម្រៀង អ៊ីណូ មានជំនួញក្នុងដៃ មិនតិចនោះឡើយ ជាពិសេស មានគម្រោងបើកបន្តឲ្យច្រើនថែមទៀតផង។

ជាក់ស្តែង តារាប្រុសរូបនេះ បានប្រាប់ឲ្យដឹង លើបណ្តាញសង្គម យ៉ាងដូច្នេះថា «បន្ទាប់ពីពុកម៉ែបងប្អូនគាំទ្រ ការងារសិល្បៈ ផ្នែកចម្រៀង នឹង និពន្ធ ខ្ញុំបាទ ENO បានសាងប្រេន រកសុីបន្តិចបន្តួច មាន : ឃ្លាំងលក់រថយន្ត អុីណូ អូតូខា- ENO AUTO CAR ជិតផ្សារអុីអន2 ហាងកាហ្វេ ដឺកាហ្វេ-DE CAFE និងបោះដុំអាវយឺតថ្មី 25ខេត្តក្រុង ឆាប់ឆាប់នេះ នឹងបង្កើតការរកសុី បន្តិចបន្តួចបន្ថែមទៀត សម្រាប់ជីវភាពបន្ថែមក្នុងក្រុមគ្រួសារ សង្ឃឹមថាពុកម៉ែបងប្អូន នឹងនៅតែគាំទ្របន្តណា សុច្ចរិត ទៀងត្រង់ គុណភាព»៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *