ព័ត៌មានសិល្បៈ និងកម្សាន្ត

សាន ផានិត ផ្ទុះកំហឹង​នឹង​ឧកញ៉ា

ហាក់ដូចជា​ទប់អារម្មណ៍មិនបាន តារាចម្រៀង​ចាស់ វស្សា លោក សាន ផានិត បានបញ្ចេញកំហឹង​នៅអនឡាញ ធ្វើឲ្យអ្នកគាំទ្រ​ឆ្ងល់ និង ចង់​រកមុខ​ឧកញ៉ា ម្នាក់នោះ ខណៈដែល​អញ្ជើញ​ខ្លួន​ទៅច្រៀងហើយ​សួររកថ្លៃសាំង​មិនបាននោះ។​
ឈានចូលរាត្រីទៀបភ្លឺថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០១៦ នេះ​ សាន ផានិត បានចេញសារ​យ៉ាងវែងអន្លាយ ឲ្យទស្សនិកជនដឹងថា ឆ្លល់​ឧ​​កញ៉្ញា​ហ្នឹ​ង​​ឡើ​ង​ផ្ទះ​រា​ប់​សិ​​ប​ម៉ឺនដុល្លារ​វា​ថា​អ​ញ្ជើ​​ញតា​​រា​ទាំ​ង​អ​ស់​វា​ថា​មិ​ន​បា​ច់​លុ​យ​គឺ​អញ្ជើ​​ញ​បា​ន​ទាំ​ង​អ​ស់ ​អា​លូ​យ​គ្រា​ន់​តែ​សួ​រ​រ​ក​ផ្លៃ​សាំ​ង​ក៍​វា​ខឹ​ង​ដែ​រ​អា​សំ​គី​ស ។​

ម្ចាស់បទទូរស័ព្ទប្រាប់ផង បានបន្ត​ទៀតថា ​«សូ​ម្បី​តែ​គ្រួ​សា​រ​ស​ម្តេច​​ ខ្ញុំ​ត្រូ​វ​បា​ន​អ​ញ្ជើ​ញ​ឆ្នាំ​១​៩​៩​៨​ក៍​សួ​រ​ខ្ញុំ​យ​ក​ប៉ុ​ន្មា​ន​ដែ​រ​តែ​ខ្ញុំ​បា​ន​ត​ប​ថា​ជា​កិត្តិ​យ​ស​ណា​ស់​មិ​ន​ហ៊ា​ន​កា​ត់​ផ្លៃ​ទេ​តែ​ក៍​បា​ន ​៣​០​០​០​$ ​មក​​ផ្ទះ​វិញ​ដែ​រ​ »។​

លោកបានបន្ថែមទៀតថា អា​មួ​យ​ហ្នឹ​ង​​គ្រា​ន់​តែ​សួ​រ​រ​ក​ផ្លៃ​សាំ​ង​ក៍​មិ​ន​បា​ន​វា​ខឹ​ង​ហ្ម​ង​វា​ញ៉ា​ម​ធ្លា​ប់​ហៅ​ឯ​ង​ទៅ​ហែ​រ​ហ​ម​អួ​ត​ស្រី​អួ​ត​កូ​ន​ចៅ​នៅ ​k​t​v​ ប៉ុ​ន្មា​ន​ដ​ង ​f​r​ee​ៗ​​ រ​ហូ​តស្រ​​វឹង​គោ​រ​ព​វា​ដូ​ចស្តេ​​ច​មិ​ន​ដែ​រ​បា​នលុ​យ​វា​គិ​ត​ថា​តា​រា​ថោ​ក​ មា​ន​លុ​យ​រា​ប់​លា​ន​តែ​រឹ​ក​ថ្លៃហួ​ស​ចា​យ​​លុ​យ​អ​ត់​ត្រូវ​​ខ្ទ​ង់​ បើ​ស្រី​វិ​ញ​ដ​ក​លុ​យ​ទាំ​ង​បា​ច់​តែ​ទីប​ញ្ច​ប់​ឃើ​ញ​តែ​តា​​រា​ច​ង់​ស្រ​វឹ​ង​តែ​២​ទៅ​៣​នា​ក់​ទៅដែ​រៗ​។​​​​​

ទោះបីជាយ៉ាងណា​នេះក្តី លោក សាន ផានិត មិនបានបញ្ជាក់​ថា ឧកញ៉ាររូបនោះ ជានរណា​ននៅឡើយ ខណៈដែល​ទស្សនិកជ​ន ជា​ច្រើនចង់ដឹងថា ឧកញ៉ា​ធូរថ្លៃនោះជា​នរណា ឲ្យប្រាកដ​ ដើម្បីកុំ​ឲ្យចាញ់បោកបន្ត​៕​

មតិយោបល់