ទីបំផុត! កម្មវិធ «Beat The Best »រកឃើញបេក្ខភាពបន្តទៅវគ្គផ្ដាច់ព្រ័ត្រស៊ីសាច់ហុតឈាមសប្ដាហ៍ចុងក្រោយ

(ភ្នំពេញ)៖ ក្នុងសប្ដាហ៍ថ្មី កម្មវិធី «Beat The Best» កាន់តែ ក្ដៅហើយ ស្របពេល ឈានដល់វគ្គពាក់កណ្ដាលព្រ័ត្រ ហើយក្រោយ ប្រកួតគ្នា យ៉ាងស្វិតស្វាញ កម្មវិធីក៏បាន រក ឃើញជើងខ្លាំង អាច បន្តទៅវគ្គផ្ដាច់ព្រ័ត្រដែរ។

បេក្ខភាព ដែល មាន មុខប្រកួតនៅក្នុងកម្មវិធី វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រមាន អ៊ីម ថៃ, សួ វិចិត្រ, ឈាន ជាលឿយ, អេន ប៊ុនរ៉ុង, កែវ វល័ក្ខ និង ពេជ្រ ម៉េងលី។ ប៉ុន្តែក្រោយពីប្រកួត រយៈពេល ៣ម៉ោង កាល ពីយប់ថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០២២ «Beat The Best» ក៏បាន រកឃើញជើងខ្លាំង ដែល ត្រូវ ប្រកួតបញ្ចប់នៅវគ្គផ្ដាច់ព្រ័ត្រនៅសប្ដាហ៍នេះ។

អ បអរសាទរ សម្រាប់អ្នកដែល មាន ឈ្មោះទៅបន្តមាន: សួ វិចិត្រ, ឈាន ជាលឿយ, ពេជ្រ ម៉េងលី, អ៊ីម ថៃ, ចំណែក អេន ប៊ុនរ៉ុង និង កែវ វល័ក្ខ មិនអាច បន្តទៅមុខបាន ទេ។

រង់ចាំទស្សនាបន្តថា ក្នុងចំណោម អ្នក ដែល ជោគជ័យ ទៅវគ្គផ្ដាច់ព្រ័ត្រទាំង ៤ តើអ្នកណា នឹង ឈ្នះ ក្លាយជាម្ចាស់ពាន Beat The Best ?

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *