ព័ត៌មានសិល្បៈ និងកម្សាន្ត

អាយដលក្នុងរឿង «Squid Game» Lee Jung Jae និង Jung Ho Yeon ឈ្នះពានរង្វាន់ «SAG Awards» ២០២២

(ភ្នំពេញ)៖ តារាសម្តែងកូរ៉េ “Lee Jung Jae” និង “Jung Ho Yeon” ទទួលពានរង្វាន់អន្តរជាតិ “SAG Awards 2022” របស់ American Actors Guild។ដោយ “Lee Jung Jae” ដែលជាតារាប្រុសអាស៊ី

ដំបូងគេដែលឈ្នះពានរង្វាន់នេះបានថ្លែងក្នុងពេលទទួលពានរង្វាន់ថានេះជារង្វាន់ដ៏មានកិត្យានុភាពសម្រាប់គាត់។ Lee Jung Jae ក៏បាន សម្ដែងអគុណយ៉ាងធំធេងចំពោះទស្សនិកជនដែលគាំទ្ររឿងភាគ “Squid Game”។

ទន្ទឹមនឹងនេះ Jung Ho Yeon បានស្រក់ទឹកភ្នែកដោយក្តីរីករាយនៅពេលនាងបានដឹងថា ឈ្នះពានរង្វាន់ SAG ពីការតែងតាំងដំបូង។ Jung Ho Yeon ថ្លែងអំណរគុណដល់សិល្បករ សិល្បការិនីរាមច្បងទាំងអស់ដែលបានជួយជំរុញចិត្តនាងឲ្យក្លាយជាតារាសម្ដែងរហូតដល់សព្វថ្ងៃ និងធ្វើឱ្យសុបិននាងក្លាយជាការពិត៕

មតិយោបល់