ព័ត៌មានជាតិ

អង់គ្លេស ថានឹងមិនបញ្ជូនកងទ័ពឱ្យទៅប្រយុទ្ធជាមួយកងទ័ពរុស្ស៊ី នៅអ៊ុយក្រែនទេ

(ឡុងដ៍)៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson បាននិយាយថាកងទ័ពអង់គ្លេសនឹងមិនចូលរួមប្រយុទ្ធ ដោយផ្ទាល់ជាមួយកងទ័ពរុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែនឡើយ ហើយថាការដាក់ពង្រាយកងទ័ពកាលពីពេលថ្មីៗនេះគឺធ្វើឡើងនៅក្នុង ព្រំដែននៃបណ្ដាប្រទេសជាសមាជិក NATO ប៉ុណ្ណោះ។

លោក ចនសុន ធ្វើការកត់សម្គាល់ខាងលើ នាឱកាសបំពេញទស្សនកិច្ចនៅថ្ងៃអង្គារសប្ដាហ៍នេះ ជាទៅកាន់ប្រទេសអេស្ដូនីជាទីដែល កងទ័ពអង់គ្លេសត្រូវបានដាក់ពង្រាយ។

ថ្លែងនាឱកាសនោះ លោកនាយកដ្ឋមន្ត្រីអង់គ្លេសរូបនេះបានសង្កត់ធ្ងន់ថា «ខ្ញុំចង់បញ្ជាក់ឱ្យកាន់តែច្បាស់ថា យើងនឹងមិនប្រយុទ្ធ ដោយផ្ទាល់ជាមួយកងទ័ពរុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែនទេ ហើយការដាក់ពង្រាយទ័ពរបស់យើងនាពេលកន្លងមក ដូចជានៅក្នុង
ទីក្រុង Tapa នេះ គឺធ្វើឡើងនៅក្នុងព្រំដែននៃប្រទេសជាសមាជិក NATO ប៉ុណ្ណោះ»៕

ប្រភព៖​​​​​​ Reuters

មតិយោបល់