(ហុងកុង)៖ ជឿជាក់ថា បងប្អូនប្រាកដជាស្គាល់ តារាសម្តែងស្រីហុងកុងល្បីឈ្មោះ Nancy Wu ជាក់ជាមិនខាន ដែលជាទូទៅ ហ្វេនៗតាមដានរឿងភាគរបស់TVB ទាំងអស់ សុទ្ធសឹងបានស្គាល់រូបនាងរួចមកហើយ មានទាំងទេពកោសល្យសម្តែង និងសម្រស់មិនចេះចាស់ថែមទៀតផង។
យ៉ាងណាមិញ ខណៈកំពុងដំណើរការថតរឿងថ្មី Drug-Beating Strongmen ជាមួយនឹង តារាសម្តែងប្រុសល្បីឈ្មោះបំផុតរបស់TVB លោក Moses Chan ស្រាប់តែតារាស្រីរូបនេះ ត្រូវគេរកឃើញបាន ឆ្លងជំងឺកូវីដ។
ប៉ុន្តែយ៉ាងណាក្តី មកដល់ពេលនេះ តារាស្រីរូបនេះ បានបញ្ជាក់ប្រាប់ហ្វេនៗថា អាការរបស់រូបនាង បានធូរស្រាលបន្តិចហើយ ស្របពេល តារាប្រុស Moses Chan កំពុងតែតាមដានសុខភាព និងធ្វើចត្តាឡីស័កផងដែរ៕
មតិយោបល់