ព័ត៌មានសិល្បៈ និងកម្សាន្ត

ឧកញ៉ា ខេមរៈ សិរីមន្ត ទម្លាយថា ច្រៀងតែ៦បទសោះ បានលុយរហូតដល់ទៅ….

(ភ្នំពេញ)៖ ពិតណាស់ ទើបផ្អើលអស់សិល្បករ សិល្បការិនី និងមហាជនខ្មែរ ក្រោយពេល តារាចម្រៀងល្បីឈ្មោះ លោក ខេមរ: សិរីមន្ត ឡើងងារជា ឧកញ៉ា កាលពីប៉ុន្មានសប្តាហ៍មុននេះ ដែលធ្វើឲ្យ តារាខ្មែរជើងចាស់ជាច្រើន ក៏ផ្ទុះការកោតសរសើរពីរូបលោកផងដែរ។

យ៉ាងណាមិញ ខណ:ជោគជ័យ ទាំងការងារ ទាំងការរកស៊ីហើយនោះ បើងាកត្រឡប់ក្រោយពីអតីតកាល រូបលោកធ្លាប់ត្រូវគេរើសឲ្យច្រៀងដំបូង គ្រាន់ដើម្បីជំនួសតារាចម្រៀងបង្គោលតែប៉ុណ្ណោះ តែក្រោយមក ដោយសារមើលឃើញពីការខិតខំប្រឹងប្រែង និងសមត្ថភាពពិសេសរបស់រូបលោក ទើបលោកឧកញ៉ា ត្រូវជ្រើសរើសឲ្យក្លាយជាតារាចម្រៀងប្រចាំផលិតកម្ម។

មិនតែប៉ុណ្ណោះ រូបលោកបង្ហើបថា ជំនាន់មុនតម្លៃខ្លួនពេលច្រៀងត្រូវគិតជាយប់ ប៉ុន្តែងាកមកដល់ពេលនេះ ច្រៀងត្រឹមតែ៦បទសោះ រូបលោកអាចទទួលបាន តម្លៃដល់ទៅ១ម៉ឺនដុល្លារឯណោះ ដែលធ្វើឲ្យហ្វេនៗស្តាប់ហើយ បើកភ្នែកធំៗតែម្តង ហេតុតែល្បីឈ្មោះ តម្លៃខ្លួនរបស់លោកឧកញ៉ា បានច្រើនដល់ថ្នាក់ផង៕

មតិយោបល់