ព័ត៌មានសិល្បៈ និងកម្សាន្ត

មានរឿងចឹងផង! គ្រាន់តែ សួរ វិចិត្រ លើកពានភ្លាម ហ្វេនៗនាំគ្នាផ្អើលថា ឆន សុវណ្ណរាជ ជាតារានាំសំណាង

(ភ្នំពេញ)៖ កម្មវិធី Beat The Best រដូវកាលទី១នេះ គ្រាន់តែចាប់ផ្តើម ការប្រកួតបង្ហាញសមត្ថភាពបេក្ខនារី បេក្ខជនភ្លាមនោះ ក៏ទទួលបានការចាប់អារម្មណ៍ និងសម្លេងគាំទ្រ យ៉ាងមានសន្ទុះពីសំណាក់មហាជន កម្មវិធីពោរពេញដោយបេក្ខភាព ដែលមានសមត្ថភាពខ្ពស់ៗ។
ជាមួយគ្នានេះ ការប្រកួតល្បីឈ្មោះ Beat The Best វគ្គផ្តាច់ព្រ័ត បានបញ្ចប់ទៅកាលពីយប់មិញនេះ ដោយម្ចាស់ពាន បានទៅលើ តារាចម្រៀង សួរ វិចិត្រ ដែលជាបេក្ខជនមានប្រជាប្រិយភាពខ្លាំងបំផុត ក្នុងចំណោមបេក្ខជន៣រូបផ្សេងទៀត។

១. ការប្រកួត The Voice Cambodia រដូវកាលទី1
តារាចម្រៀង ឆន សុវណ្ណរាជ និង តារាចម្រៀង ប៊ុត សីហា ក្នុងបទ«ទីក្រុងគ្មានមេឃ»

២. ការប្រកួត Cambodia Idol រដូវកាលទី ១
តារាចម្រៀង ឆន សុវណ្ណរាជ និង តារាចម្រៀង នី រតនា ក្នុងបទ«នឹកA ស្រឡាញ់ B»

៣. ការប្រកួត Beat The Best រដូវកាលទី១
តារាចម្រៀង ឆន សុវណ្ណរាជ និង តារាចម្រៀង សួរ វិចិត្រ ក្នុងបទ «អារម្មណ៏ពេលខូចចិត្ត»៕

មតិយោបល់