ព័ត៌មានជាតិ

Barcelona យកបាន ៣ពិន្ទុទាំងប្រផិតប្រផោយលើ Elche

បរទេស៖ ប្រកួតយប់មិញនេះ Barcelona អាចទទួលបានជ័យជម្នះសាជាថ្មីម្តងទៀតទទួលបាន៣ពិន្ទុទាំងប្រផិតប្រផោយយកឈ្នះក្រុម Elche ក្នុងលទ្ធផល២ទល់នឹង១។

ក្រុមភ្ញៀវ Barcelona គ្របដណ្តប់ទីលានប្រកួតដល់ទៅ៦៧ភាគរយប៉ុន្តែមិនអាចធ្វើអ្វីបានឡើយរហូតដល់ជិតចប់តង់ទី១ម្ចាស់ផ្ទះបែរជាអ្នកធ្វើបានសម្រេចមុនដោយកីឡាករ Fidel នៅនាទីទី៤៤។

ចូលដល់ការប្រកួតតង់ទី២ទើបតែ Barcelona អាចតាមស្មើមកវិញបានដោយកីឡាករខ្សែប្រយុទ្ធចំណូលថ្មី Ferran Torresនៅនាទីទី៦០ហើយការប្រកួតអូសបន្លាយរហូតដល់នាទីចុងក្រោយទើបកីឡាករ Depay ទទួលបានឱកាសបាល់ពិន័យ១១ម៉ែត្រស៊ុតយកជ័យជម្នះជូនក្រុម។

បច្ចុប្បន្ន Barcelona ទទួលបាន៣ពិន្ទឡើងទៅលេខរៀងទី៣បណ្តោះអាសន្នក្នុងតារាងមាន៤៨ពិន្ទតាមពីក្រោយក្រុមលេខ២ Sevilla មាន៥៥ពិន្ទុនិងក្រុមលេខ១កំពូលតារាង Real Madrid មានដល់ទៅ៦៣ពិន្ទុខណ:ដែល Elche មាន២៩ពិន្ទុឈរនៅលេខរៀងទី១៤នៅឡើយ៕

មតិយោបល់