ព័ត៌មានសិល្បៈ និងកម្សាន្ត

តួស្រីរឿង Squid Game បើកឆាកឲ្យកម្មវិធីដើរបង្ហាញម៉ូដសំលៀកបំពាក់ Louis Vuitton

ម៉ាកសំលៀកបំពាក់បារាំង Louis Vuitton (ឡូវីស វីតុន) កាលពីថ្ងៃទី៧ ខែមីនាបានរៀបចំកម្មវិធីបង្ហាញម៉ូដសំលៀកបំពាក់ប្រចាំរដូវរងានិងស្លឹកឈើជ្រុះនៅឯសារមន្ទីរ Orsay (អសេ) នៃទីក្រុងប៉ារីស ដោយមានការបើកឆាកពីសំណាក់តារាស្រីកូរ៉េ HoYoen Jung (ហូយ៉ុន ជុង) ។

តួស្រីក្នុងរឿង Squid Game រូបនេះបានគ្រងឈុតសំលៀកបំពាក់ដែលមានអាវក្រៅពណ៌ត្នោត គ្របពីលើអាវពណ៌ស ជាឈុតជាមួយខោជើងធំឈ្នូតៗ និងលម្អដោយក្រវ៉ាត់កផ្កាពណ៌លឿង ដែលមើលទៅទាក់ទាញបំផុត។ឈុតសម្លៀកបំពាក់ថ្មីៗដែលជាស្នាដៃរបស់អ្នកចាត់ការផ្នែកច្នៃប្រឌិតរបស់ម៉ាក LV មានទម្រង់ជាការផ្គូរផ្គងអាវធំដែលមានទំហំធំខ្លាំងជាមួយឈុតសំលៀកបំពាក់បែបយុវវ័យ និងការប្រើប្រាស់អាវយឺតដៃវែងមកចងជាប់ចង្កេះជាដើម។

គួររំលឹកថាម៉ាកសម្លៀកបំពាក់ប្រណីតដ៏ធំមួយនេះ បានបង្កើនតម្លៃផលិតផលរបស់ខ្លួនកាលពីខែមុន ក្រោយពីការចំណាយលើប្រតិបត្តិការផលិត និងការដឹកជញ្ជូនមានការកើនឡើង ហើយ Louis Vuitton (ឡូអីស វីតុន) គឺម៉ាកសំលៀកបំពាក់ប្រណីតធំមួយដំបូងគេដែលបានបង្កើនតម្លៃនៅឆ្នាំ២០២២នេះ៕

មតិយោបល់