ព័ត៌មានជាតិ

ករណីរថយន្តកិនម៉ូតូ បណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់ នៅលើផ្លូវជាតិលេខ៤

ភ្នំពេញ: (ព័ត៌មានបឋម) នាវេលាម៉ោង ១០យប់ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៤ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ មានករណីរថយន្តកិនម៉ូតូ បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ បញ្ជូនទៅកាន់មន្ទីរពេទ្យ។

រថយន្តពាក់ស្លាកលេខ ភ្នំពេញ 3A-9736 បើកបរដោយបុរសម្នាក់។
ម៉ូតូម៉ាក ស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HN-6866 បើកបរដោយបុរសម្នាក់ រងរបួសធ្ងន់។

ក្រោយពេលកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងវាស់វែងយកវត្ថុតាងទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធីបន្តទៀត៕

មតិយោបល់