សោកស្តាយណាស់! តារាសម្តែង ទីម៉ា ស្លាប់ទាំងវ័យក្មេង នៅប្រទេសបារាំង

(ភ្នំពេញ)៖ អតីតតារាសម្តែងស្រីធ្លាប់មានកេរ្តិ៍ឈ្មោះល្បីល្បាញ អ្នកនាង សយ ស្រីល្ខណ៍ ហៅទីម៉ា ដែលសម្តែងជាតួអង្គនាងក្អុក ក្នុងរឿង ពិសស្នេហ៍ ត្រូវបានបញ្ជក់ថា បានទទួលមរណភាពហើយទាំងវ័យក្មេង ខណៈមូលហេតុមិនត្រូវបានបញ្ជាក់នោះឡើយ។

យោងតាមបណ្តាញសង្គមផ្លវការរបស់តារាសម្តែងប្រុស សាវិន ហ្វីលីប បានឲ្យដឹងយ៉ាងដូច្នេះថា RIP សូមចូលរួមរំលែកទុក្ខដល់អ្នកនាង សយ ស្រីល្ខណ៍(ទីម៉ា) អតីតតារាសម្ដែងល្បីឈ្មោះម្នាក់ ដែលបានចេញទៅរស់នៅប្រទេសបារាំងយូរឆ្នាំហេីយ។ នាងធ្លាប់ថតចម្រៀង Karaoke ជាមួយខ្ញុំក្នុងផលិតកម្មឆ្លងដែនកាលពីជាង២៥ឆ្នាំមុន»។

យ៉ាងណាមិញ ការស្លាប់របស់អតីតតារាសម្តែងរូបនេះ មិនត្រូវបានបញ្ជាក់ឲ្យបានច្បាស់លាស់ឡើយ៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *